មិនធម្មតាទេ! អ្នកដាំបន្លែឥឡូវមានទីផ្សាខ្ពស់ អាចឲ្យកូនៗទៅរៀននៅក្រៅប្រទេស

  • 2020-10-27 10:01:04
  • ចំនួនមតិ 1 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រម៉ាញ់​ និងនេសាទបានចុះ ចែកពូជស្រូវ និងពូជបន្លែដល់ប្រជាកសិករនៅខេត្តសៀមរៀប ហើយបានឆ្លៀតពេលចូលពិនិត្យដំណាំបន្លែសរីរាង្គដាំក្នុងផ្ទះសំណាញ់ របស់លោកលន សាវុធ នៅភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប។

លោក លន សាវុធ បានឲ្យដឹងថា ក្នុង១ឆ្នាំ គាត់អាចដាំបន្លែស្លឹកបាន ៦លើក ហើយក្នុង១លើក គាត់អាចទទួលបានចំណូល ៦លានរៀល។ ទីផ្សារកំពុងពេញនិយម មានតម្រូវការខ្ពស់ និងលក់បានថ្លៃ ដោយក្នុង១គីឡូក្រាម គាត់ទទួលបាន ១០០០០រៀល។

គាត់បានបន្ថែមថា ដោយសារចំណូលដ៏ល្អនេះហើយ បានធ្វើឲ្យគាត់មានលទ្ធភាពបញ្ជូនកូនប្រុសពីរនាក់ឲ្យទៅរៀននៅបរទេស មួយនៅប្រទេសថៃ និងមួយទៀតនៅប្រទេសវៀតណាម មិនតែប៉ុណ្ណោះធ្វើឲ្យកម្រិតជីវភាពគ្រួសារមានការរីកចម្រើនជាបន្តបន្ទាប់។

បន្ទាប់ពីបានឃើញផលបន្លែក្នុងរោង មានការរីកលូតលាស់បានយ៉ាងល្អ និងទទួលបានជោគជ័យទាំងប្រាក់ចំណូល និងសមត្ថភាពនៃការផលិត ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលកសិករគំរូម្នាក់នេះទទួលបាន។

ប្រភព៖ ឯកឧត្តម វេង សាខុន