ធ្វើដំណើរឆ្ងាយ ពិបាករកបន្ទប់ទឹក តែងទប់នោមយូរ គួរដឹងរឿងប៉ះពាល់ខ្លាំងដល់តម្រងនោម

  • 2020-10-31 02:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយម្ដងៗ តែងពិបាកក្នុងការរកបន្ទប់ទឹក ពេលខ្លះជិះហួស និងខ្ជិលឈប់ឡាននាំខាតពេល ដែលជាហេតុនាំឲ្យ មនុស្សជាច្រើនទប់នោម និងខ្លះទៀតមិនហ៊ានផឹកទឹកខ្លាចឈឺនោម។

ក្រោមហេតុផលទាំងនេះហើយ ដែលជាទម្លាប់មិនល្អ បណ្ដាលឲ្យប៉ះពាល់ដល់តម្រងនោមធ្ងន់ធ្ងរ ជាពិសេសនារីៗតែម្ដង។

ផឹកទឹកច្រើនមិនបញ្ចេញចោល និងមិនសូវផឹកខ្លាចឈឺនោម អាចធ្វើឲ្យតម្រងនោមមានបញ្ហាដូចគ្នាព្រោះថា ៖ ប្រសិនបើនារី ស្ដុកទុកទឹកនោមរយៈពេលយូរ មិនព្រមបញ្ចេញចោល អាចកើតជំងឺរលាកប្លោកនោមធ្ងន់ធ្ងរ ។ កាលណា អ្នកស្តុកនៅក្នុងប្លោកនោមយូរ មេរោគនោះអាចបង្កទៅជាជំងឺរលាកបង្ហូរនោម ហើយអាការៈនោះ តែងតែនោមញឹក តែនោមចេញតិចៗ ពេលខ្លះអាចមានចេញឈាមទៀត។

ប្រសិនបើធ្ងន់ធ្ងរ អាចបណ្ដាលឲ្យខូចតម្រងនោមថែមទៀតផង។ ដូច្នេះហើយនៅពេលធ្វើដំណើរទៅណាម្ដងៗ អ្នកគួរតែរៀបចំសម្ភារៈ ដែលអាចនោមតាមផ្លូវបាន ទោះបីជាគ្មានបង្គន់ក៏ដោយ ដូចជា៖ កន្សែង, សារុង, កន្ថោរនោម ។ ប៉ុន្តែបើល្អ គួររកមើលបន្ទប់ទឹកនៅហ្គារាសសាំង ដែលនៅជិតបំផុតល្អជាង ដូច្នេះមិនបាច់ទ្រាំនាំប៉ះពាល់សុខភាពតម្រងនោម នាំពិបាកព្យាបាល។ ប៉ុន្តែបើខ្លាចឈឺនោម មិនហ៊ានផឹកទឹក ក៏អាចបណ្ដាលឲ្យប៉ះពាល់សុខភាព ដូចជា៖

  • គ្រួសក្នុងតម្រងនោម
  • ឈឺក្បាល
  • អស់កម្លាំង
  • ខ្វះជាតិទឹក
  • ស្ងួតមាត់, ស្បែក, និងភ្នែក
  • ឈឺសន្លាក់
  • ទល់លាមក
  • និង បញ្ហាប្រព័ន្ធរំលាយអាហារ។

ដូច្នេះហើយ នៅពេលធ្វើដំណើរកម្សាន្តម្ដងៗ គួរតែរៀបចំឲ្យដឹងមុន ថាផ្លូវដែលត្រូវឆ្លងកាត់ទៅមានហ្គារាសសាំង ឬអត់? បើគ្មានទេគួរត្រៀមអ្វីខ្លះ? ដើម្បីជាសវាងការស្ដុកទឹកនោមយូរពេក។

បន្ទាប់ពីទប់នោមយូរម៉ោង ពេលអ្នកចាប់ផ្តើមនោម អ្នកនឹងមានអាការៈ ដូចជា៖ នោមមកឈឺចាប់ , ទឹកនោមមានពណ៌លឿងឆ្អៅ , នោមមកអួលៗ ឬ ក្រហាយ។ ប្រសិនបើអ្នកមានអាការៈនេះ សូមប្រញាប់ទៅជួបពេទ្យជំនាញ ដើម្បីព្យាបាលទាន់ពេលវេលា៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Health.com.kh | medicalnewstoday   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម