បែកធ្លាយវីដេអូ Benzema ប្រាប់​មិត្តរួម​ក្រុម​ខ្លួន កុំ​ឲ្យ​បោះបាល់​ឲ្យដៃគូ​ប្រយុទ្ធ Vinicius Jr

  • 2020-10-28 13:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema បាន​និយាយ​ទៅ​កាន់​ ខ្សែ​ការពារ​ Ferland Mendyនៅ​ក្នុង​ការ​ប្រកួត​រវាង​ Real Madrid និង​ Gladbachក្នុង​ការ​ប្រកួត​ UEFA Champions League យប់ម្សិលមិញ​ថា​ កុំ​ប៉ះ​បាល់​ទៅ​ឲ្យ​​កីឡាករ​មិត្តរួមក្រុម​របស់​ខ្លួន ហើយ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​យល់​ឃើញ​ Benzema មាន​បំណង​មិន​ចង់​ប៉ះ​បាល់​ទៅ ខ្សែ​ប្រយុទ្ធ​ Vincius Jr ទោះ​បី​ជា​ដៃគូ​ប្រយុទ្ធ​កណ្ដាល​ជាមួយ​គ្នា​ក្ដី។

Benzema បាន​និយាយ​ថា​៖" Mendy ឯង​កុំ​ប៉ះ​បាល់​ទៅ​ឲ្យ​អា​ម្នាក់​ហ្នឹង​លេង​ឲ្យ​សោះ​" ។

កីឡាករ​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​ស្បថ​ដាក់​ជីវិត​ម្ដាយ​ខ្ញុំ! ខ្ញុំ​ច្បាស់​ណាស់​ វា​មិន​លេង​ជួយ​ពួក​យើង​ទេ តែ​វា​លេង​ប្រឆាំង​នឹង​ពួក​យើង" ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ការ​ប្រកួត​ខាងលើ​នេះ​ ក្លឹប​ Real Madrid និង​ក្លឹប​ Gladbach ទទួល​បាន​លទ្ធផល​ ២-២​ស្មើ​គ្នា​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម