Mourinho បោះសម្ដីថា Real អាងតែមាន Bale ទេ បានឈ្នះ UCLដល់ទៅ ៤ដង
- 2020-10-30 08:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho បោះសម្ដីថា Real អាងតែមាន Bale ទេ បានឈ្នះ UCLដល់ទៅ ៤ដង
ចន្លោះមិនឃើញ
លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយកាលពីពេលថ្មីៗនេះថា Real Madrid អាងតែមានខ្សែស្លាបវេល Gareth Bale ទើបមានឱកាសឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League ដល់ទៅ ៤លើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
លោកបានលើកឡើងថា៖ " ខ្ញុំស្រលាញ់កិត្តិយសរបស់ Bale នៅក្នុង Champions League ណាស់។ គេធ្លាប់ឈ្នះដល់ទៅ ៤ ឯខ្ញុំធ្លាប់មានតែ ២ប៉ុណ្ណោះ។ វាជាការពិត ដែល Bale នាំមកនូវភាពផ្លាស់ប្ដូរនៅ Real Madrid '' ។
លោកបានបន្តថា៖ " Real ធ្លាប់លេងទាំងលំបាកលំបិន ហើយច្រើនឆ្នាំ ច្រើនទសវត្សហើយ មិនដែលបានឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយនោះទេ។ ទើបតែពេល Bale មកដល់ទេ ទើបក្លឹបនេះរីកចម្រើនយ៉ាងខ្លាំងនៅ Champions League '' ។
គួរបញ្ជាក់ផងដែរថា Bale បានមកដល់ Real Madrid នៅឆ្នាំ២០១៣ ហើយគ្រាន់តែមកដល់ភ្លាម Real ឈ្នះ UEFA Champions League លើកទី១០ ក្រោយខកខានជាង ១២ឆ្នាំ ហើយបន្តបន្ទាប់ទៀត Real ក៏លើកពាន Champions League ៣ឆ្នាំជាប់ៗគ្នា៕