ថ្មីប្លែកបំផុតមិនធ្លាប់មាននៅកម្ពុជា ការប្រកួតរចនាក្រចកដ៏អស្ចារ្យ ទទួលបានការចាប់អារម្មណ៍ខ្លាំង

  • 2020-10-31 07:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាពិសេសណាស់ កាលពីចុងសប្ដាហ៍កន្លងទៅនេះសាលាបង្រៀនរចនាក្រចកដ៏ល្បីឈ្មោះ The Queen Nail រួមសហកាជាមួយ ​ម្ចាស់ហាងជើងចាស់ផ្នែកផ្គត់ផ្គង់សម្ភារក្រចក Alice Nail Supply បានបង្កើតនូវព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីប្លែកមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា គឺការប្រកួតរចនាក្រចក "The Nail Cambodia New generation" ។ នេះអាចចាត់ទុកថាជាលើកទីមួយហើយនៅក្នុងវិស័យក្រចកនេះដោយមានការរៀបចំកម្មវិធីប្រឡងប្រជែងរកអ្នកដែលមានទេពកោសល្យដ៏អស្ចារ្យលើផ្នែករចនាក្រចកនេះ ដែលមានការចូលរួមប្រកួតប្រជែងពីសំណាក់បេក្ខជនដល់ទៅជាង ១០០ នាក់ឯណោះ ។

ព្រឹត្តិការណ៍ប្រកួតប្រជែងរចនាក្រចកនៅលើវេទិកាដ៏ធំសម្បើមនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន និងកាន់តែពិសេសនោះគឺវត្តមាននៃការចូលរួមពីពិធីការិនីដ៏ល្បីឈ្មោះ គឺ​កញ្ញា Jimmy បង្ហាញខ្លួនលើវេទិកាជាមួយក្នុងឈុតក្រចកដ៏ទាក់ទាញបំផុត។ ក្នុងនោះដែរបេក្ខជនគ្រប់រូបដែលបានចូលរួមប្រកួតប្រជែងសុទ្ធតែមានសមត្ថភាពពូកែៗ និងរចនាក្រចកបានស្អាតៗម្យ៉ាងៗម្នាក់ ។

មកជួបជាមួយអ្នកគ្រូធំ ដែលជានាយិការនៃសាលាបង្រៀនរចនាក្រចក The Queen Nail បានលើកឡើងថា កម្មវិធីប្រឡងរចនាក្រចក The Nail Cambodia New generation គឺជាវេទិកាប្រឡងដ៏ធំមួយសម្រាប់ឱ្យកូនខ្មែរដែលស្ថិតក្នុងវិស័យក្រចកមួយនេះអាចបញ្ចេញនូវសមត្ថភាព និងបង្កើតក្តីស្រម៉ៃឡើងមកតាមរយៈការយកសមត្ថភាពមកប្រឡងប្រជែង ។ ទៅចាប់អារម្មណ៍នឹងប្រវត្តិនៃការចាប់ផ្ដើមរបស់អ្នកគ្រូធំវិញ បានបញ្ជាក់ទៀតថា មូលហេតុដែលជំរុញឱ្យលោកស្រីក្លាយជាជាងក្រចក និង វិវត្តន៍ខ្លួនទៅជាគ្រូម្នាក់ ព្រោះឆាកជីវិតក្មេងកំព្រាដ៏លំបាកម្នាក់នេះបានផ្លាស់ប្តូរទាំងស្រុងបន្ទាប់ពីលោកស្រីធ្វើការបណ្តាក់ទុនធ្វើការសិក្សាលើជំនាញមួយនេះ ។

លោកស្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ព្រោះខ្ញុំជឿជាក់ថាមានតែជំនាញពិតប្រាកដប៉ុណ្ណោះទើបអាចដឹកនាំឆាកជីវិតយើងដើរទៅរកភាពជោគជ័យ ហើយខ្ញុំចង់ផ្តល់វាដល់សិស្សទាំងអស់របស់ The Queen Nail ។ ការដែលអ្នកធ្វើការបណ្តាក់ទុនលើការសិក្សា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវបំផុតសម្រាប់ឆាកជីវិតនាពេលអនាគត» ។

ដោយឡែកទៅជួបជាមួយនឹងអ្នកស្រីម្ចាស់ហាង Alice Nail Supply ដែលជាអ្នកផ្គត់ផ្គង់សម្ភារក្រចក និងជាដៃគូសហការក្នុងកម្មវិធីប្រឡងខាងលើបានឱ្យដឹងដែរថា មូលហេតុដែលធ្វើឱ្យ អ្នកស្រី ចាប់យកអាជីពជាអ្នកផ្គត់ផ្គង់សំភារៈក្រចក និងមានបំណងពង្រីកឱ្យកាន់តែធំ ពីព្រោះអ្នកស្រីមើលឃើញនូវចំណុចចខ្វះខាត សម្ភារក្រចកនៅក្នុងប្រទេសកម្ពុជាយើង។ ម្ចាស់ហាងខាងលើបន្តថា អ្នកជំនាញជាច្រើន គាត់មានសមត្ថភាព ប៉ុន្តែខ្វះនូវអាវុធដ៏ខ្លាំងសំរាប់ចូលទីផ្សារ ។ សម្រាប់ Alice Nail Supply គ្រប់ផលិតផលទាំងអស់ត្រូវតែមានគុណភាព។ Alice Nail Supply ត្រៀមខ្លួន នៅក្បែរអ្នកទាំងអស់គ្នាជានិច្ច។

ជាចុងបញ្ចប់ ពួកគាត់ទាំង២ បានបន្ថែម ថា៖ «កម្មវិធី The Nail Cambodia New generation បានក្លាយ ជាចំណុចចាប់ផ្តើម នៃឆាកប្រឡង ជាកន្លែងដុះខាត់សមត្ថភាព និងជាការជំរុញដ៏ធំមួយសម្រាប់អ្នកជំនាន់ក្រោយ ឱ្យពួកគាត់ក្លាហាននៅក្នុងការយកសមត្ថភាពមកប្រកួតប្រជែងដើម្បីដើរចូលលើឆាកប្រឡងធំៗនៅប្រទេសដ៏ទៃទៀត នៅថ្ងៃអនាគត» ៕

អត្ថបទ៖ វឌ្ឍនៈ