Cech បញ្ជាក់​ថា គុណភាព​ចាប់​បាល់​​របស់​ខ្លួន​គឺ​នៅ​ដដែល​មិន​ប្រែប្រួល

  • 2020-11-03 06:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Petr Ceck បាន​និយាយ​បញ្ជាក់​ថា គេ​ត្រៀម​ខ្លួន​១០០​%​ សម្រាប់​លេង​ឲ្យ Chelsea បន្ទាប់​ Frank Lampard បាន​បញ្ចូល​ឈ្មោះ​របស់​គេ​ក្នុង​បញ្ជី​កីឡាករ​លេង​នៅ Premier League។

កីឡាករ​វ័យ​៣៨​ឆ្នាំ​បាន​បញ្ចប់​មន្ទិល​របស់​អ្នក​គាំទ្រ ដោយ​និយាយ​ថា គុណភាព​នៃ​ការ​លេង​របស់​គេ​គឺ​នៅ​តែ​ដូច​ពី​មុន​អ៊ីចឹង។ Ceck ត្រូវ​បាន​​ដាក់​បញ្ចូល​ឈ្មោះ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​៤​របស់ Chelsea ​ដែល​ជា​ការ​សម្រេច​របស់ Lampard ត្បិត​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​មុន ក៏​ដោយ។

មូលហេតុ​ដោយ​សារ​តែ Chelsea មាន​បញ្ហា​ផ្នែក​អ្នក​ចាំ​ទី ជា​ពិសេស​កីឡាករ​ទិញ​ក្នុង​តម្លៃ​កំណត់ត្រា​៧១​លាន​ផោន Kepa Arrizabalaga បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ។ ក្រុម​តោខៀវ​បាន​បង្ខំ​​ចិត្ត​ទិញ​អ្នក​ចាំ​ទី Edouard Mendy ពី​ក្លឹប Rennes ដើម្បី​ដាក់​ជា​ដៃ​ទី​មួយ៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ