វត្តចំណាស់​ជាងគេ​ក្នុងខេត្តកំពង់ឆ្នាំង បន្សល់ទុកនូវផ្ទាំងគំនូរបុរាណ​ដ៏ល្អឯក គួរឲ្យគយគន់!

  • 2020-11-03 08:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រលាចលើ គឺជាវត្តដែលមានអាយុកាលចំណាស់ជាតិគេក្នុងខេត្តកំពង់ឆ្នាំង។ វត្តបុរាណនេះ មានប្រវត្តិយូរលង់ណាស់មកហើយ និងមានគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។

ព្រះវិហារវត្តកំពង់ត្រលាចលើ ថតពីលើអាកាស

ដើម្បីទៅទស្សនាវត្តកំពង់ត្រលាចលើ ភ្ញៀវទេសចរ​អាច​ធ្វើដំណើរ​ទៅទិសខាងជើង​ តាមផ្លូវជាតិលេខ៥ រួចបត់ស្ដាំតាមរូបសំណាកព្រះអង្គឌួងជិះសេះ ហើយជិះកាត់ផ្លូវលំប្របតាមដងទន្លេសាប ឆ្ពោះទៅកាន់ស្រុកកំពង់ត្រលាច ដែលមានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ។

វត្តកំពង់ត្រលាចលើ មានអាយុប្រមាណ ៣០០ឆ្នាំមកហើយ គឺតាំងពីសតវត្សទី១៧ ក្នុងឆ្នាំ ១៦៧២ មកម្ល៉េះ។ ដោយសារព្រះវិហារពីសម័យមុនបានចាស់ទ្រុឌទ្រោមទៅ ទើបនៅដើមសតវត្សទី២០ ព្រះវិហារថ្មីត្រូវបានកសាង និងបន្សល់ទុកដល់បច្ចុប្បន្ន។

ព្រះវិហារនេះ ត្រូវបានសាងសង់លើខឿនថ្មបាយក្រៀម ដែលមានទទឹង១២ម៉ែត្រ និងបណ្ដោយ ២០ម៉ែត្រ។ នៅខាងក្នុងព្រះវិហារចំណាស់នេះ មានគំនូរបុរាណជាច្រើន ប៉ុន្តែ​គួរឲ្យស្ដាយគំនូរបុរាណខ្លះ បានខូចខាតបាត់ទៅហើយ។

គំនូរបុរាណ​លើជញ្ជាំងព្រះវិហារវត្តកំពង់ត្រលាចលើ

ចង់ដឹងច្បាស់ សូមទស្សនា​វីដេអូពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕