គម្រោង 20by2020 ពីអារ៉ាប់រួមផ្តល់នូវដំណោះស្រាយទឹកស្អាតដែលផ្លាស់ប្តូរជីវិតខ្មែររាប់ពាន់នាក់នៅតាមភូមិក្នុងប្រទេសកម្ពុជា
- 2020-11-03 10:15:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោង 20by2020 ពីអារ៉ាប់រួមផ្តល់នូវដំណោះស្រាយទឹកស្អាតដែលផ្លាស់ប្តូរជីវិតខ្មែររាប់ពាន់នាក់នៅតាមភូមិក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ប្រជាជនរាប់ពាន់នាក់នៅទូទាំងភូមិចំនួន ៣ របស់ប្រទេសកម្ពុជាឥលូវនេះអាចរស់នៅប្រកបដោយសុវត្ថិភាពនិងសុខភាពល្អបន្ទាប់ពីការដាក់ពង្រាយនូវបច្ចេកវិទ្យាចម្រោះទឹកថ្មីដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោងមនុស្សធម៌ជំរុញឲ្យមាននិរន្តរភាពរបស់អារ៉ាប់រួម 20by2020 (Zayed Sustainability Prize’s UAE-driven humanitarian initiative, 20by2020)។
បន្ទាប់ពីជោគជ័យលើកការដាក់តំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យថ្មីៗបំផុតនៅក្នុងសហគមន៍ងាយរងគ្រោះ នៅប្រទេស អេហ្ស៊ីប (Egypt) និង ហ្ស៊កដានី(Jordan) គំនិតផ្តួចផ្តើមនេះបានរីកចម្រើនដោយមានប្រភពទឹកចំនួន ៥ ផ្តល់ផលជួយដល់ប្រជាជនចំនួន ៤៤០០ នាក់នៅឃុំឆ្នុកទ្រូ កំពង់ព្រះ និងសេះស្លាប់។
ដោយសារតែការតំឡើងដំណោះស្រាយចម្រោះទឹកស្អាតដែលរៀបចំឡើងដោយគំនិតផ្តួចផ្តើម 20by2020 សហគមន៍ភូមិរួមជាមួយសាលារៀន និង គ្លីនិក ឆ្នុកទ្រូ ទទួលបានទឹកស្អាត និងមានសុវត្ថិភាពជាលើកដំបូង។
នេះមិនត្រឹមតែផ្តល់ឱ្យអ្នកស្រុកនូវជ្រើសមួយសម្រាប់ការជៀសវាងពីជំងឺដែលឆ្លងតាមទឹក និងបញ្ហាសុខភាពផ្សេងៗទៀតដែលកើតចេញពីទឹកកខ្វក់នោះទេ វានឹងលើកកម្ពស់អនាម័យ ប្រជាពលរដ្ឋតាមភូមិឲ្យរក្សាបាននូវសុខភាពល្អ រឹងមាំ ពិសេសគឺ ទឹកស្អាតសម្រាប់លាងសម្អាតដៃ ដែលអាចការពារពួកគេពីការរីករាលដាលនៃជំងឺឆ្លង ។
យូរៗ ទៅគោលបំណងនេះនឹងធ្វើឱ្យទស្សនវិស័យរបស់ប្រជាជនមានភាពប្រសើរឡើងតាមរយៈការផ្តល់ជាតិទឹកបានគ្រប់គ្រាន់ និងការការពារជំងឺដែលត្រូវបានគេបង្ហាញជាស្ថិតិថាមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពនិងសុខុមាលភាពរបស់សហគមន៍រួមជាមួយនឹងការលូតលាស់និងការអភិវឌ្ឍបុគ្គល។
នៅប្រទេសកម្ពុជាដំណោះស្រាយដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ទឹកស្អាតបារាំង Safe Water Cube បានឈ្នះពានរង្វាន់និរន្តភាពចុងក្រោយរបស់ Zayed ក្នុងឆ្នាំ ២០១៩ ក្រោម Water Category។ ការដាក់ពង្រាយបច្ចេកវិទ្យាទៅលើផ្ទៃទឹកបានធ្វើឲ្យទឹកនោះអាចបរិភោគបាន(ទន្លេ ស្រះ) ដោយបានសម្លាប់មេរោគ និងបាក់តេរីដែលបណ្ដាលឲ្យកើតជំងឺរាករូស អាសន្នរោគ និងរលាកថ្លើមដោយអាចផលិតបានទឹកស្អាតរហូតដល់ 1000លីត្រក្នុងមួយម៉ោងដោយមិនប្រើប្រាស់ថាមពល ឬ ការថែទាំឡើយ លើសពីនេះក៏គ្មានដាក់សារធាតុគីមីចូលទៅក្នុងទឹកដែរ។
ឯកឧត្ដមបណ្ឌិត ស៊ុលតង់ អាល់ចាបាបឺរ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់ នៃប្រទេសអារ៉ាប់រួម និង ជាអគ្គនាយក នៃរង្វាន់និរន្តរភាពហ្សេដបានឲ្យដឹងថា ៖ «បច្ចេកវិទ្យាចម្រោះទឹកប្រកបដោយភាពច្នៃប្រឌិតនេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនជាច្រើននៅតាមជនបទនៃប្រទេសកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើម 20by2020 យើងកំពុងប្រើប្រាស់ដំណោះស្រាយប្រកបដោយនិរន្តរភាពរបស់អ្នកឈ្នះ និងអ្នកឈ្នះចុងក្រោយដើម្បីទទួលបានជោគជ័យក្នុងជីវិតរាប់មិនអស់នៅជុំវិញពិភពលោក»។
ឯកឧត្តម អាល់ចាបឺរ បានបន្ថែមថា៖ « តាមរយៈការខិតខំប្រឹងប្រែងជាមួយដៃគូ 20by2020 ដើម្បីសម្រេចបាននូវពិភពលោក ដែលមាននិរន្តរភាព យើងអាចពង្រីកឥទ្ធិពល នៃចក្ខុវិស័យអភិវឌ្ឍន៍មនុស្សធម៌ និង អន្តរជាតិ ជំរុញដោយ ស្ថាបនិកជនជាតិអារ៉ាប់អេមីរ៉ាត គឺលោក Sheikh Zayed bin Sultan Al Nahyan ដែលកំពុងបំពេញបន្ថែមតួនាទីរបស់ប្រទេសក្នុងជំនួយមនុស្សធម៌ និងវឌ្ឍនភាពឆ្ពោះទៅរកនិរន្តរភាព។
ការផ្តល់នូវការងារវិជ្ជមាន និងផលប៉ះពាល់នេះនៅ ទូទាំងពិភពលោក គឺជាគោលដៅសំខាន់នៃ 20by2020 ដែលជាគំនិតផ្តួចផ្តើមរបស់អារ៉ាប់រួម ដឹកនាំដោយរង្វាន់និរន្តរភាព ហ្សេដ ក្នុងភាពជាដៃគូជាមួយអាប៊ូដាបៃ ទីផ្សារសកលមូលនិធិអាប៊ូដាប៊ីសម្រាប់ការអភិវឌ្ឍ Mubadala Petroleum, Ministry of Tolerance and Coexistence and Masdar។
ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានអាជ្ញាធរទន្លេសាប នៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ៖«យើងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឆ្នាំ ២០by២០ ដែលរួមចំណែកក្នុងការឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់អាជ្ញាធរទន្លេសាបដើម្បីធ្វើឱ្យប្រសើរឡើងទឹកស្អាតមានសុវត្ថិភាពនៅតំបន់ដាច់ស្រយាលជុំវិញបឹងទន្លេសាប»។
ឯកឧត្ដម លឹម គានហោ បានបន្ថែមថា ៖ « ក្នុងនាមក្រសួងធនធានទឹកនិងឧតុនិយមខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះរង្វាន់និរន្តរភាពហ្សេត ជាមួយនិងដៃគូសហការ 20by2020 សម្រាប់ការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតទាំងនេះ»។
ការទទួលបានទឹកផឹកប្រកបដោយសុវត្ថិភាព គឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំង ១៧ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តដោយប្រទេសចំនួន ១៩៣ នៅជុំវិញពិភពលោក ។ នៅប្រទេសកម្ពុជា ការផ្គត់ផ្គង់ទឹកស្អាតនៅតែជាបញ្ហាប្រឈមដ៏ធំមួយ។ ប្រជាជនជាង ៣ លាននាក់ខ្វះទឹកស្អាតប្រើប្រាស់ និង ៦ លាននាក់ខ្វះអនាម័យប្រើប្រាស់។ លើសពីនេះទៅទៀតមានភ័ស្តុតាងកាន់តែច្រើនឡើងៗដែលបង្ហាញថាអនាម័យទឹកស្អាត និងកន្លែងលាងដៃមិនគ្រប់គ្រាន់នៅក្នុងប្រទេស ដែលនេះ គឺជាឧបសគ្គមួយ សម្រាប់កុមារចូលរៀន និងបំពេញការងារបានល្អជាពិសេសក្មេងស្រី។
ស្រដៀងគ្នានេះដែរ មណ្ឌលថែទាំសុខភាពនៅកម្ពុជាជារឿយៗ ត្រូវបានគេរាយការណ៍ថាមានទឹកស្អាត និងអនាម័យមិនគ្រប់គ្រាន់ ដោយមានតែ ៥០% ប៉ុណ្ណោះដែលរាយការណ៍ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ថាតែងតែមានទឹកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ពួកគេ។ ការដាក់ពង្រាយថ្មី 20by2020 ចុងក្រោយ គឺជាជំហានដំបូងក្នុងការផ្តល់នូវពន្លឺ ថ្មីសម្រាប់ភូមិឆ្នុកទ្រូ កំពង់ព្រះ និងសេះស្លាប់។
ជាផ្នែកមួយនៃការផ្តួចផ្តើមគំនិតជំហានដំបូង ការដាក់ពង្រាយសរុបចំនួន ៦ ត្រូវបានដាក់ឱ្យប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន រួមមាន ថាមពលសុខភាពទឹក និងដំណោះស្រាយទាក់ទង នឹងអាហារនៅកម្ពុជា អេហ្ស៊ីប ហ្ស៊កដានី នេប៉ាល់ តង់ហ្សានី និងអ៊ូហ្គង់ដា។ 20by2020 ក៏គ្រោងនឹងដាក់ពង្រាយដំណោះស្រាយបន្ថែមនៅមុនដំណាច់ឆ្នាំនេះដែរ។
ជាមួយនឹងការរៀបចំកាលវិភាគអាស្រ័យលើល័ក្ខខ័ណ្ឌជាក់លាក់របស់ប្រទេសនីមួយៗ យោងតាមការរីករាលដាលនៃរោគរាតត្បាតពិភពលោក។ ការដាក់ពង្រាយបច្ចេកវិទ្យានាពេលខាងមុខ រួមមានគម្រោងទាក់ទងនឹងទឹក និងថាមពលនៅបង់ក្លាដែស ម៉ាដាហ្គាស្កា រកូស្តារីកានិងឥណ្ឌូនេស៊ី៕