Apple កែព័ត៌មានមួយអំពីសមត្ថភាពសាកថ្មរបស់ iPhone 12 mini

  • 2020-11-05 07:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិបសាយ​ Mac Rumors ​​បាន​សង្កេត​ឃើញ​ថា​ Apple បាន​ធ្វើ​ការ​កែ​សម្រួល​ឯកសារ​ជំនួយ​ទាក់ទង​នឹង iPhone 12 mini អំពី​សមត្ថភាព​សាក​ថ្ម​ជា​មួយ​ឆ្នាំង​សាក​ MagSafe ថ្មី ដែល​​នឹង​អាច​សាក​បាន​ត្រឹម​កម្លាំង​ 12W ខុស​ពី iPhone 12 ដទៃ​ទៀត​ដែល​គាំទ្រ​ដល់​កម្លាំង 15W។

Apple និយាយ​ថា iPhone 12 mini អាច​ទទួល​បាន​កម្លាំង​សាក​ 12W ជា​មួយ​ដុំ​សាក​ USB-C PD ដែល​មាន​ថាមពល​កម្រិត 9V/2.03A។ ​យ៉ាងណាក្ដី​ក្នុង​ឯកសារ​ជំនួយ​បាន​កត់​ចំណាំ​ថា​សមត្ថភាព​បញ្ចូល​ថាមពល​​​នៅ​លើ iPhone 12 ទាំង​អស់ គឺ​ខុស​គ្នា​ទៅ​តាម​កត្តា​មួយ​ចំនួន​ ​រួម​មាន​សីតុណ្ហភាព​ទូរសព្ទ និង​​សកម្មភាព​នៃ​ System។

នៅ​ពេល​ដែល​​​ឧបករណ៍​ប្រើ​ឌុយ Lightning ណា​មួយ​ដោត​ជាប់ iPhone 12 ដែល​មាន​ដូច​ជា EarPods ​នោះ​ឆ្នាំង​សាក MagSafe នឹង​កំណត់​សមត្ថភាព​បញ្ជូន​ថាមពល​ត្រឹម 7.5W ដើម្បី​អនុវត្តន៍​ទៅ​តាម​បទ​បញ្ញត្តិ​ស្តង់ដារ។

​​​គួរ​រំលឹក​ថា​ពេល​ប្រកាស​ចេញ MagSafe ដំណាល​គ្នា​នឹង iPhone ជំនាន់​ថ្មី​ Apple បាន​ប្រាប់​ថា​វា​អាច​​បញ្ជូន​ថាមពល​សាក​បាន​ 15W មិន​បាន​​បញ្ជាក់​ថា​ iPhone 12 mini ​គាំទ្រ​ត្រឹម​ 12W ខុស​ពី​គេ​នោះ​ទេ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី