Xiaomi នឹងឲ្យស្គាល់ជាតិអេក្រង់ 120Hz និងកាមេរ៉ា 108MP ដោយចំណាយលុយតិចបំផុត

  • 2020-11-05 10:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​បញ្ចេញ​ដំណឹង​លេច​ធ្លាយ​ឈ្មោះ Digital Chat Station បាន​ឲ្យ​ដឹង​ថា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ម៉ាក Redmi ដែល​ជា​ម៉ាកសាខា​របស់ Xiaomi នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ Android លំដាប់​ថវិកា​ដែល​មាន​កាមេរ៉ា​ទំហំ 108MP និង​មាន​អេក្រង់​ដែល​មាន Refresh Rate 120Hz។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ស្មាតហ្វូន​លំដាប់​ថវិកា​ថ្មី​របស់ Redmi នឹង​មាន​អេក្រង់​ទំហំ ៦,៦៧អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត FHD+ និង​ការពារ​ដោយ​កញ្ចក់ Corning Gorilla Glass 5។ បន្ថែម​ពី​នេះ​​អេក្រង់​នឹង​មាន​គាំទ្រ​ដោយ Refresh Rate ដែល​អាច​ប្រែប្រួល​បាន​​ដូច​ជា​នៅ​លើ Xiaomi Mi 10T Pro ដែល​អាច​ប្ដូរ​រវាង​ 30Hz និង​ 120Hz ​អាស្រ័យ​លើ​​មាតិកា​លើ​អេក្រង់ ដើម្បី​ឲ្យ​​ថ្ម​កាន់​បាន​យូរ។

​​​​ក្រៅ​ពី​អេក្រង់ 120Hz ​ក៏​មាន​ការ​រំពឹង​ថា​វា​មាន​បំពាក់​កាមេរ៉ា​ក្រោយ​បួន​គ្រាប់​ដែល​មាន​កាមេរ៉ា​មេ​ទំហំ 108MP។ Redmi ទំនង​ជា​ប្រើ​ប្រាស់​ Sensor ISOCELL HM2 របស់ Samsung ដែល​​ Samsung បាន​ប្រកាស​ចេញ​កាល​ពី​ខែ​កញ្ញា៕

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី