iPhone 12 និង 12 Pro មានលក់មួយទឹកតម្លៃប៉ុន្មានពេលនេះ!

  • 2020-11-06 08:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ជំនាន់​ថ្មី​ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ១៣ តុលា មាន​រហូត​ដល់​​ចំនួន ៤ ​ម៉ូដែល និង​បាន​មក​ទីផ្សារ​ប្រទេស​កម្ពុជា​កាលពី​សប្ដាហ៍​មុន។

ចេញ​លក់​នៅ​លើ​ទី​ផ្សារ​បាន​មួយ​ប្រាវ iPhone 12 ថ្ងៃ​មក​ដល់​ខ្មែរ​ដំបូង​មាន​តម្លៃ​ចាប់ពី ៩៩០ដុល្លារ ទំហំ 64GB ចំពោះ​ iPhone 12 Pro ទំហំ 128GB មាន​តម្លៃ​ចាប់​ពី ១ ២២០ដុល្លារ។

មាន​លក់​មួយ​ទឹក​នៅ​តាមហាង iPhone 12 ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ៩០៩ដុល្លារ និង iPhone 12 Pro មាន​តម្លៃ​ខ្ទង់ ១​២៥០ដុល្លារ ទំហំ 256GB។

បច្ចុប្បន្ន​ iPhone 12 ទំហំ 64G មាន​តម្លៃ ៨៧៥ដុល្លារ ទំហំ 128G តម្លៃ ៩៣៥ដុល្លារ ទំហំ 256G តម្លៃ ១ ០៣៥ដុល្លារ។ និង iPhone 12 Pro បច្ចុប្បន្ន ទំហំ 128G តម្លៃ ១ ២៤៩ដុល្លារ ទំហំ 256G តម្លៃ ១ ៣៤៩ដុល្លារ ទំហំ 512G តម្លៃ ១ ៥៤៩ដុល្លារ។

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

ចុចអាន៖

អត្ថបទ៖ ម៉េងងី