Apple ធ្លាក់មកតំណែងលេខ២ នៅអាមេរិក

  • 2020-11-10 01:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណែក​ទីផ្សារ​ស្មាតហ្វូនរបស់ Samsung នៅ​សហរដ្ឋអាមេរិក​​មាន​ការ​កើន​ឡើង ៦,៧% នៅ​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ​ ដែល​មាន​ចំនួន​សរុប ៣៣,៧% អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​ដណ្ដើម​បាន​តំណែង​លេខ​១​ពី Apple។

ចំណែក​ទីផ្សារ​របស់ Samsung កើន​ឡើង​ដោយ​សារ​តែ​តម្រូវ​ការ​ខ្ពស់​នៃ​ទូរសព្ទ​តម្លៃ​ធូរ និង​ទូរសព្ទ​តម្លៃ​ថ្លៃ​ដែល​ក្នុង​នោះ​មាន​ Galaxy Note20 Series និង Galaxy Z Fold2 ផង​ដែរ។ គួរ​ដឹង​​ថា​លើក​ចុង​ក្រោយ​បំផុត​ដែល​ Samsung ធ្លាប់​ទទួល​បាន​តំណែង​លេខ​១​​នៅ​សហរដ្ឋអាមេរិក គឺ​កាល​ពី​ត្រីមាស​ទី​ពីរ​ នៃ​ឆ្នាំ ២០១៧។

Apple ធ្លាក់​មក​ចំណែក​លេខ​ពីរ​ជា​មួយ​ចំណែក​ទីផ្សារ ៣០,២%។ ក្រុម​ការងារ​ Strategy Analytics បាន​កត់​សម្គាល់​ថា​​ការ​ពន្យារ​ពេល​ប្រកាស​ចេញ​ iPhone 12 Series មាន​ន័យ​ថា​ Apple មិន​អាច​បង្កើន​ចំនួន​លក់​នៅ​ត្រីមាស​ទី​បី​ដូច​ពេល​មុន​បាន​៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម