ប្លែកអារម្មណ៍! សេរីរ័ត្ន ពលរដ្ឋ ឈឿន វណ្ណៈ ច្រៀងរួមគ្នានៅផលិតកម្ម Town

  • 2020-11-12 03:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តខ្លះប្រហែលជាបានឃើញ ចំណែកប្រិយមិត្តខ្លះប្រហែលមិនទាន់បានទស្សនា និងស្ដាប់ចម្រៀងកាយវិការ របស់តារាបាល់ទាត់បួនដួងគឺ អ៊ុំ សេរីរ័ត្ន របស់ក្លឹប Tiffy Army ច្រឹង ពលរដ្ឋ របស់ក្លឹបវិសាខា ឈិន ឈឿន របស់ក្លឹបព្រះខ័នរាជស្វាយរៀង និង កែ វណ្ណៈ ច្រៀងរួមគ្នាក្នុងផលិតកម្មថោនទេ។

តាមពិតទៅការច្រៀងរួមគ្នានេះមិនមែនថ្មីៗនេះឡើយ ពោលគឺតាំងពីខែមេសា ឆ្នាំ២០១៧មកម្ល៉េះ។ បទចម្រៀងដែលអ្នកទាំបួនច្រៀង មានចំណងជើងថា «បងអ្នកទាត់បាល់» និពន្ធ Melody និងទំនុកច្រៀងដោយលោក យឹម តាស្រង់។

ចង់ដឹងថាកីឡាករបាល់ទាត់កម្ពុជាទាំងបួនរូប មានទឹកដមសំឡេងពិរោះ និងប្លែកយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី