ទី​បំផុត ​ស្កុតឡែន ​បាន​លេង Euro ​ហើយ ​ក្រោយ​ខកខាន​លេង​ពាន​២២​ឆ្នាំ​

  • 2020-11-13 01:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស្កុតឡែន​បាន​កក់​កៅអី​លេង​ពាន​រង្វាន់ Euro 2021 ​ខាង​មុខ​នេះ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​សែប​ដោយ​បាល់​ប៉េណាល់ទី​នៅ​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ Christie ​បាន​រក​គ្រាប់​បាល់​នាំ​មុខ​នៅ​នាទី​៥២ ​ប៉ុន្តែ​នៅ​ចុង​ម៉ោង​ទៅ​ហើយ Luka Jovic ​ក៏​រក​គ្រាប់​បាល់​តាម​បាន​ស្មើ​វិញ ​ដែល​តម្រូវ​ឱ្យ​ក្រុម​ទាំង​ពីរ​ឈាន​ដល់​វគ្ក​ប៉េណាល់ទី​កាត់​សេចក្ដី។ ​នៅ​ក្នុង​វគ្គ​នេះ ​ក្រុម​ស្កុតឡែន​ធ្វើ​បាន​ល្អ​ណាស់ ​ដោយ​ស៊ុត​៥​គ្រាប់​ធ្វើ​បាន​សម្រេច​ទាំង​៥​គ្រាប់​តែ​ម្ដង ខណៈ​ដែល​ក្រុម​សែប​វិញ ​គ្រាប់​ចុង​ក្រោយ​របស់ Mitrovic ​គឺ​មិន​សម្រេច​ឡើយ។

​នេះ​ជា​ការ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ផ្លូវការ​ខាង​លើ​នេះ​ឡើង​វិញ​របស់​ក្រុម​ស្កុតឡែន ដែល​បាន​ខកខាន​លេង​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ។ ​ដោយ​ក្នុង​ពូល​ពាន​រង្វាន់ Euro 2021 ​នេះ ​គឺ​ក្រុម​ស្កុតឡែន​នៅ​ជាមួយ​ក្រុម​អង់គ្លេស ក្រូអាត ​និង​ឆែក៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ