អ្នក​ជំនាញ​ថៃ​ប្រើ​វិធី​នេះ ដើម្បី​ថែ​​ក្បាច់​ច្រក​ទ្វារ​ប្រាសាទ​ភ្នំ​រូង​​ខ្មែរ​ ដែល​​ជួយ​ពួកគេ​រក​ចំណូល​បាន​រាប់​លាន​

  • 2020-11-17 07:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​ភ្នំ​រូង​ ដែល​ថៃ​ដាក់​ឈ្មោះ​តំបន់​នោះ​ថា​ ឧទ្យាន​ប្រវត្តិសាស្ត្រ​ភ្នំ​រូង​ គឺ​ជា​ប្រាសាទ​បុរាណ​មួយ​របស់​ខ្មែរ​កាល​ពី​សម័យ​មហានគរ​ ដែល​ទឹកដី​ខ្មែរ​មាន​ទំហំ​ធំធេង​ វាតទី​ និង​គ្រប់គ្រង​មួយ​ផ្នែក​ធំ​នៃ​ដែនដី​អាស៊ីអាគ្នេយ៍​ដី​គោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​នេះ​មាន​ទីតាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​កម្ពុជា​-ថៃ​នា​ពេល​បច្ចុប្បន្ន​ដែល​ស្ថិត​នៅ​ ភូមិ​តាបុិក, ស្រុកឈ្លើមប្រៈកៀត ខេត្ត​បុរីរាំ ​ឬ​បុរីរម្យ​ជា​ភាសា​ខ្មែរ។​ ភ្នំ​រូង​ត្រូវ​បាន​សាងសង់​លើ​កូន​ភ្នំ​ធម្មជាតិ​ ដែល​ជា​អតីត​ភ្នំ​ភ្លើង​ងាប់​ កាល​ពី​រាប់​លាន​ឆ្នាំ​មុន​​ ហើយ​នេះ គឺ​ជា​លក្ខណៈ​ពិសេស​របស់​ប្រាសាទ​ភ្នំ​រូង​ដែល​ថៃ​បាន​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំងក្លា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចង់​ទៅ​ទស្សនា​នៅ​ទីនោះ​ត្រូវ​ទិញ​សំបុត្រ​តម្លៃ​​ទៅ​តាម​ប្រភេទ​មាន​ ១០០​បាត​ ឬ​ជាង​៣​ដុល្លារ​អាមេរិក​ និង​១៥០​បាត​ ឬ​ជាង​៥​ដុល្លារ​អាមេរិក​បើ​សិន​ជា​ចង់​ទៅ​ទស្សនា​ប្រាសាទ​ផ្សេង​ទៀត។​ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​រាជ្យ​របស់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២ ក្នុងសតវត្សទី១០ គ.ស ហើយ​បន្ត​សាង​បន្ថែម​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី​៥​ជា​បុត្រ​ (?)​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្បែរ​ភ្នំ​រូង​ មាន​​កសិណ​​ ឬ​ស្រះ​២​ដ៏​ធំ​សម្បើម ដែល​កើត​ពី​ភ្នំ​ភ្លើង​ ដោយ​ស្រះ​មួយ​នៅ​ជិត​ភ្នំ និង​មួយ​​ទៀត​នៅ​ជិត​ប្រាសាទ​មឿង​តាំ។​ នៅ​​ចង្កេះ​ភ្នំ​នោះ​មាន​អាស្រម​២​ដែល​គេ​ចាត់​ទុក​ជា​មន្ទីរពេទ្យ​ព្យាបាល​រោគ ហៅថា”អរោគសាលា” នៅ​ជំនាន់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ប្រាសាទ​នេះ​គឺ​ជា​រៀងរាល់​ឆ្នាំ​គឺ​មាន​បាតុភូត​ព្រះអាទិត្យ​ជះ​ចូល​តាម​ខ្លោង​ទ្វារ​ទាំង​១៥​ប្រលោះ​របស់​ប្រាសាទ​ ដែល​កើត​ឡើង​៤​ដង​ក្នុង​មួយ​ឆ្នាំ​។​ ក្នុង​ខែ​មិនា​ និង​តុលា​ គឺ​ជា​ខែ​ដែល​បាតុភូត​ពន្លឺ​ថ្ងៃ​លិច​ជះ​ចូល​ប្រាសាទ​ រី​ឯ​​ខែ​មេសា​ និង​​កញ្ញា​ គឺ​ជា​ខែ​ដែល​បាតុភូត​ថ្ងៃ​រះ​ជះ​ចូល​ប្រាសាទ។​ បាតុភូត​ទាំង​២​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​សិក្សា​ ពី​ប្រាសាទ​ភ្នំ​រូង​រាប់​លាន​​នាក់​ក្នុង​១​ឆ្នាំ​ៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​ប្រាសាទ​ភ្នំ​រូង​ផ្ដល់​អត្ថប្រយោជន៍​ និង​ចំណូល​ច្រើន​សន្ធឹក​ដល់​រដ្ឋាភិបាល​ថៃ​ ក៏​ដូចជា​ផ្ដល់​មុខ​របរ​ និង​ការងារ​ដល់​ប្រជាជន​ថៃ​ក្នុង​តំបន់​នោះ ទើប​ធ្វើ​ឲ្យ​អ្នក​ជំនាញ​របស់​ថៃ​ប្រឹង​ថែរក្សា​ប្រាសាទ​នេះ​យ៉ាង​ខ្លាំង។​ កាល​ពី​ខែ​តុលា​ ថៃ​បាន​លាង​សម្អាត​ក្បាច់​នៅ​ច្រក​ទ្វារ​ចូល​ប្រាសាទ​ និង​បន្ថែម​កញ្ចក់​ការពារ​កុំ​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ជាន់​ធ្វើ​ឲ្យ​សឹក​ក្បាច់​ ឬ​របក​ជា​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិធី​សាស្ត្រ​នេះ​ហាក់​សាមញ្ញ​ ប៉ុន្តែ​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​២​ ក្នុង​ពេល​តែ​មួយ​គឺ​ទី១​ ក្បាច់​នៅ​មុខ​ច្រក​ទ្វារ​មិន​សឹក​ នៅ​គង់វង្ស​យូរ​ឆ្នាំ​ទៀត​ ហើយ​ទី​២​​អ្នក​ទេសចរ​ នៅ​តែ​អាច​មើល​ឃើញ​ក្បាច់​នៅ​ច្រក​ទ្វារ​បាន​ដដែល​ដោយ​សារ​កញ្ចក់​ថ្លា​អាច​មើល​ធ្លុះ​ទៅ​ក្រោម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម