ម៉ូតូត្រៃ Honda CRF300 ឆ្នាំ២០២១ ចេញជាផ្លូវការ ប្តូរការឌីហ្សាញថ្មីទាំងស្រុង
- 2020-11-17 07:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូត្រៃ Honda CRF300 ឆ្នាំ២០២១ ចេញជាផ្លូវការ ប្តូរការឌីហ្សាញថ្មីទាំងស្រុង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda ប្រចាំនៅប្រទេសថៃ បានប្រកាសចេញម៉ូតូត្រៃត្រកូល Honda CRF300 Series ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះមាន ២ ម៉ូដែល គឺ CRF300L និង CRF300 Rally។
CRF300 Series ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ដោយមើលទៅកាន់តែលេចធ្លោជាងមុន ហើយបានបំពាក់ចង្កៀងមុខ LED ថ្មី, ភ្លើងស៊ីញ៉ូ LED និង កុងទ័រឌីជីថល ទៀតផង។
ម៉ូតូប្រភេទ Adventure Bikeនេះមានបំពាក់ម៉ាស៊ីនកម្លាំង ៣០០សេសេ DOHC ជាមួយនឹងប្រព័ន្ធប៊ិចសាំង PGM-FI ហើយដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ ជំនួយដោយមុខងារ Assist Slipper Clutch នៅពេលផ្លាស់ប្តូរលេខ។
CRF300 Series មានធុងសាំងចំណុះ ១២,៨លីត្រ ហើយមានទម្ងន់ស្រាលជាងមុន ៥គីឡូក្រាម ដែលផ្តល់ភាពបត់បែនកាន់តែប្រសើរ ព្រមទាំងការបំពាក់បូមមុខក្រោយធំជាងមុន ជួយឲ្យការបើកបរកាន់តែប្រសើរលើគ្រប់ស្ថានភាពផ្លូវ។
ម៉ូតូ Honda CRF300L ថ្មីនេះនឹងមានតម្លៃ ១៤៥ ៨០០បាត ឬប្រហែល ៤ ៨៣០ដុល្លារ ខណៈ CRF300 Rally មានតម្លៃ ១៧២ ២០០បាត ឬប្រហែល ៥ ៧០០ដុល្លារ៕