Foden ​ថា​២​គ្រាប់​យប់មិញ គឺ​ជា​ការ​លុបលាង​កំហុស​ដែល​កើត​ឡើង​លើក​មុន​

  • 2020-11-19 01:35:52
  • ចំនួនមតិ 1 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


​Phil Foden ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​យក​ឈ្នះ​លើ​ក្រុម​អ៊ីស្លង់​ក្នុង​លទ្ធផល ៤-០ ​ពាន​រង្វាន់ UEFA Nations League។

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម Man City ​ខាង​លើ​នេះ ទើប​មាន​ឱកាស​បាន​ចូល​លេង​ឱ្យ​ក្រុម​អង់គ្លេស​វិញ ​បន្ទាប់​ពី​រូបគេ​ជាមួយ​មិត្ត​រួម​ក្រុម Greenwood ​ត្រូវ​បាន​លោក Gareth Southgate ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ ​ចំពោះ​រឿង​នាំ​ស្រី​ឡើង​សណ្ឋាគារ​។ ​យ៉ាងណាមិញ ​ចំពោះ​ការ​ត្រលប់​មក​វិញ​នេះ ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ល្អ​មែនទែន ​រក​បាន​២​គ្រាប់​ម្នាក់​ឯ​ណោះ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ។

​ក្រោយ​ពី​រក​បាន​២​គ្រាប់​នេះ​ហើយ Foden ​បាន​និយាយ​ថា​៖ “រឿង​ហេតុ​លើក​មុន​នោះ ​វា​ជា​រឿង​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ។ ​នេះ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​ទុក​ចិត្ត​លើ​អ្នក​ចាត់ការ​យើង ​ហើយ​គាត់​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ត្រលប់​មក​វិញ។ ​ខ្ញុំ​ពិត​ជា​អរគុណ​គាត់​និង​២​គ្រាប់​យប់​នេះ​គឺ​ដើម្បី​លុបលាង​កំហុស​ដែល​កើត​ឡើង​លើក​មុន​”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម