Lukaku ដាក់​២​គ្រាប់​ជួយ​បែលហ្ស៊ិក​ឡើង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Nations League

  • 2020-11-19 02:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Romelu Lukaku អាច​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​នាំ​បែលហ្ស៊ិក​​យក​ឈ្នះ​ដាណឺម៉ាក ៤-២ ធានា​បាន​កន្លែង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Nations League។

​Youri Tielemans បាន​ទាត់​បញ្ចូល​ទី​រក​គ្រាប់​បើក​ឆាក​ឲ្យ​បែលហ្ស៊ិក មុន​ពេល​ Jonas Wind ទម្លុះ​សំណាញ់​តាម​ស្មើ​ឲ្យ​ដាណឺម៉ាក។ Lukaku បាន​បន្ថែម​២​គ្រាប់​ជាប់​គ្នា​នៅ​នាទី​ទី​៥៦​និង​៦៩ ជួយ​បែលហ្ស៊ិក​​នាំ​មុខ ៣-១។

ដាណឺម៉ាក​រក​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន បន្ទាប់​ពី​ Nacer Chadli របស់​ បែលហ្ស៊ិក​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ យ៉ាងណា​ចុង​ម៉ោង​ទៅ​ហើយ​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ ក្លឹប Manchester City កីឡាករ Kevin De Bruyne បន្ថែម​គ្រាប់​ទី​៤​ឲ្យ​បែលហ្ស៊ិក​​​ឈ្នះ ៤-២។

ការ​ឈ្នះ​នេះ ​បែលហ្ស៊ិក​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​អ៊ីតាលី អេស្ប៉ាញ​​និង​បារាំង។ ការ​ចាប់​ឆ្នោត​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ ធ្នូ​ ខាង​មុខ៕

​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម