៤ចំណុចពិសេសៗនេះហើយ ធ្វើឲ្យគិរីសួគ៌ ត្រូវបានគេហៅថាជាទឹកដោះគោសុទ្ធ
- 2020-11-19 11:14:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ចំណុចពិសេសៗនេះហើយ ធ្វើឲ្យគិរីសួគ៌ ត្រូវបានគេហៅថាជាទឹកដោះគោសុទ្ធ
ចន្លោះមិនឃើញ
ធ្លាប់មានតែមានទឹកសុទ្ធ តែពេលនេះក៏មានទឹកដោះគោសុទ្ធដែរ គឺទឹកដោះគោសុទ្ធ គិរីសួគ៌ ដែលផលិតចេញពីកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេ និងទំនើបជាងគេនៅកម្ពុជា។ ឆ្ងល់អត់ ហេតុអ្វីគេហៅទឹកដោះគោគិរីសួគ៌ ថាជាទឹកដោះគោសុទ្ធ ខុសប្លែកពីទឹកដោះគោស្រស់ដទៃទៀត? ចង់ដឹងច្បាស់ សូមតាមដានខាងក្រោមនេះ៖
គ្មានសារធាតុបន្ថែមណាមួយទាំងអស់៖ ទឹកដោះគោសុទ្ធគិរីសួគ៌ ដែលចេញពីការផលិតរបស់រោងចក្ររបស់កសិដ្ឋានគិរីសួគ៌ មិនមានការប៉ះពាល់ដោយដៃណាឡើយ ចាប់តាំងពីគោ ដល់ការច្រកចូលដប។ ទឹកដោះគោសុទ្ធគិរីសួគ៌ មិនមានការបន្ថែមវីតាមីន ឬសារធាតុណាមួយ ដើម្បីជួយបន្ថែមរសជាតិ ពណ៌ ឬក្លិននោះទេ ដើម្បីរក្សានូវគុណប្រយោជន៍ និងរសជាតិនៃទឹកដោះគោ ពោលគឺជាទឹកដោះគោសុទ្ធ ១០០% តែម្ដង។
កសិដ្ឋាន ស្ថិតនៅទីតាំងល្អបំផុត ៖ កសិដ្ឋានគិរីសួគ៌ ស្ថិតនៅក្នុងភូមិឳភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែ ដែលមានចម្ងាយត្រឹមតែ ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានបរិយាកាសល្អបំផុត។ ទីតាំងនេះអាចផ្តល់ឲ្យទឹកដោះគោនៅស្រស់ជាងគេ និងមានឱជារសបំផុតនៅកម្ពុជា ពោលគឺនៅ នៅមិនឆ្ងាយពីផ្សារ ឬហាងកាហ្វេ ដែលនៅជិតលោកអ្នក។
ក្រៅពីកត្តាសំខាន់ៗខាងលើ កសិដ្ឋានគិរីសួគ៌ ក៏មានអ្នកជំនាញអន្តរជាតិ មកពីប្រទេសអ៊ីស្រាអែល ដែលជាប្រទេសល្បីខាងផលិតទឹកដោះគោផ្ទាល់តែម្ដងផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រៅពីទឹកដោះគោសុទ្ធ ក្រុមហ៊ុនក៏មានលក់យ៉ាអួរគិរីសួគ៌ផងដែរ។ បច្ចុប្បន្ននេះ ទឹកដោះគោសុទ្ធគិរីសួគ៌ ក៏ដូចជាយ៉ាអួរគិរីសួគ៌ កំពុងដាក់លក់នៅទីផ្សារជាច្រើន ដូចជាផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី (គ្រប់សាខា) ផ្សារ Fair Plus (ទាំង ៥សាខា) ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា, ផ្សារ NC, ផ្សារការ៉ុត, ផ្សារភ្នំពេញស៊ូភើស្ត័រ, ផ្សារទំនើប ជីប ម៉ុង (ព្រះមុនីវង្ស), ផ្សារទំនើប ជីប ម៉ុង (អេដេន ហ្គាដិន) និងផ្សារទំនើប ជីប ម៉ុង ទីតាំង ណូរ៉ូ ម៉ល។ ក្រុមហ៊ុនក៏មានប្រូម៉ូសិនជូនផងដែរ គឺរាល់ការទិញទឹកដោះគោសុទ្ធ នឹងមានបន្ថែមជាយ៉ាអួរ នៅតាមផ្សារទំនើបដូចបានរៀបរាប់ខាងលើ។ ក្រុមហ៊ុននឹងបន្តដាក់លក់លើទីផ្សារផ្សេងៗទៀត ជាបន្តបន្ទាប់។
ដើម្បីតាមដានរាល់ព័ត៌មាន ក៏ដូចជាស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ៕