បទ BTS ថ្មី «Life Goes On» និងជាស្នាដៃដឹកនាំសម្ដែងផ្លូវការដំបូងរបស់ Jungkook ចេញហើយ

  • 2020-11-20 04:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​របស់ BTS មាន​ចំណងជើង​ថា​ «Life Goes On» បាន​ចេញ​ជា​ផ្លូវការ​ហើយ​ព្រម​ជាមួយ​នឹង​អាល់ប៊ុម​ «BE»។

បទ​ចម្រៀង​ និង​អាល់ប៊ុម​ថ្មី​ដែលចេញ​នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ កើត​ចេញ​ពី​ការ​សម្រិត​សម្រាំង​ជា​ពិសេស​របស់​សមាជិក​ក្នុង​ក្រុម​ផ្ទាល់ ដោយ​បាន​នូវ​បញ្ចូល​នូវ​អារម្មណ៍​ដែល​គ្រប់គ្នា​បាន​ជួប​ប្រទះ​អំឡុង​មាន​មេរោគ​រាតត្បាត​ COVID-19។

«BE» មិន​ត្រឹម​តែ​ជា​អាល់ប៊ុម​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្ទាំង​ដែល​បង្ហាញ​ពី​ដំណើរ​តស៊ូ​គ្រប់​បែប​យ៉ាង​របស់​ BTS និង​ ARMY ដែល​មាន​រួម​គ្នា​ក្នុង​ឆ្នាំ ២០២០​នេះ ក៏ដូចជា​បទពិសោធន៍​ជីវិត​នានាផងដែរ។

បន្ថែម​ពី​លើ​នោះ​អ្វី​ដែល​ធ្វើ​ឲ្យ​ ARMY កោតសរសើរ​មិន​ដាច់ពីមាត់់គឺថា​វីដេអូ​បទ​ថ្មី «Life Goes On» នេះ​គឺ​ជា​សា្នដៃ​ដឹកនាំ​សម្ដែង​សុទ្ធ​សាធ​របស់ Jungkook សមាជិក​ពៅគេ​របស់​ BTS។ វា​មិន​មែន​ជា​ស្នាដៃ​វីដេអូ​ដំបូង​ទេ​ដែល​ Jungkook ធ្វើ ប៉ុន្តែ​វា​ជា​ស្នាដៃ​ដំបូង​បង្អស់​សម្រាប់​លោក​ដែល​ផលិត​ឡើង​ជា​វីដេអូ​បទ​ចម្រៀង​ផ្លូវ​ការសម្រាប់ BTS នៅ​ឆ្នាំ ២០២០នេះ។

ចំណែកបទ​ចម្រៀង​សុទ្ធ ជា​ការ​​និពន្ធរបស់ RM, Suga និង​ J-Hope រួម​ផលិតជាមួយ​នឹង​ Pdogg, Ruuth, Chris James និង​ Antonina Armato៕

អត្ថបទ៖ យី សុធារី