ជើង​ខ្លាំង​កម្ពុជា ប៊ុន​ កេន្នី​ កំពុង​ដណ្ដើម​ជើង​ឯក​ F1 រសៀល​នេះ

  • 2014-11-21 22:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​កូន​បាល់​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា​ ប៊ុន​ កេន្នី​ កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​យក​ជើង​ឯក​ពាន​រង្វាន់​ ITF MEN'S FUTURE EVENTS សម្រាប់​ការប្រកួត​ក្នុង​សប្ដាហ៍​ទី​១​នេះ​ ផ្នែក​វាយ​គូ​បុរស​ ដោយ​ធ្វើ​ការ​ចាប់​ដៃ​គូ​ជាមួយ​កីឡាករ​កាណាដា​ ហើយ​ត្រូវ​ជួប​ប្រជែង​នឹង​កីឡាករ​ហ្វីលីពីន​ ដែល​បាន​ចាប់​ដៃ​គូ​ជាមួយ​កីឡាករ​ឥណ្ឌូណេស៊ី នៅ​លើ​ទីលាន​មជ្ឈមណ្ឌល​វាយ​កូន​បាល់​កម្ពុជា​។

ប៊ុន កេន្នី ប្រកួត​កាលឆ្នាំ​២០១៣

ការ​ប្រកួត​នៅ​សប្ដាហ៍​ទី​១​នេះ​មាន​កីឡាករ​ជា​ច្រើន​រូប​ធ្វើ​ការ​ចូល​រួម​ប្រកួត​ប្រជែង​ ដែល​មក​ពី​១៩​ប្រទេស​ ហើយ​កម្ពុជា​ក៏​មាន​កីឡាករ​ចំនួន​៦​រូប​ចូល​រួម​ផង​ដែរ​ ប៉ុន្តែ​នៅ​សល់​តែ​ ប៊ុន​ កេន្នី​ ម្នាក់​ប៉ុណ្ណោះ​ដែល​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​វាយ​គូ​បុរស​នេះ។ មិន​ដឹង​ថា​ ប៊ុន​ កេន្នី​ និង​ដៃ​គូ​ អាច​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ នោះ​ទេ​ក្នុង​ការ​ប្រកួត​នេះ។

 

ដោយ​ឡែក​ នៅ​ព្រឹក​ថ្ងៃ​ស្អែក​វិញ​​ជា​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​វាយ​កូន​បាល់​សប្ដាហ៍​​ទី​១​នេះ​ ផ្នែក​វាយ​ទោល​បុរស​ ដែល​ជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ ឥណ្ឌា​ និង​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​គ្រូ​ ជា​ ពៅ​ គ្រូ​បង្វឹក​កីឡា​វាយ​កូន​បាល់​កម្ពុជា។

 

យោង​តាម​កម្មវិធី​ប្រកួត​ កីឡាករ​ ឥណ្ឌា​ និង​ត្រូវ​ជួប​កីឡាករ​ កូរ៉េ​ខាង​ត្បូង​ នៅ​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ស្អែក​នេះ​ សម្រាប់​តំណែង​ជើង​ឯក​ផ្នែក​វាយ​ទោល​បុរស។ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​កម្ពុជា​បាន​រៀប​ចំ​ព្រឹត្តិការណ៍​​ដ៏​ធំ​សម្បើម​នេះ​ ដែល​មាន​កីឡាករ​មក​ពី​ជាង​៣០​ប្រទេស​បាន​ចូល​រួម​ប្រកួត​ប្រជែង៕

ព័ត៌មាន​កីឡា​ច្រើន​ទៀត​ សូម​ចុច​ទីនេះ...

 

អត្ថបទ៖ អៀង សូទ្រី

អត្ថបទថ្មី