អេហ្សីប លែងហ៊ានហៅ Salah ជួយនៅអូឡាំពិកហើយ បើ Liverpool មិនអនុញ្ញាត
- 2020-11-21 04:38:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេហ្សីប លែងហ៊ានហៅ Salah ជួយនៅអូឡាំពិកហើយ បើ Liverpool មិនអនុញ្ញាត
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់អេហ្សីប បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនហៅខ្សែប្រយុទ្ធ Mohamed Salah ឱ្យជួយនៅព្រឹត្តិការណ៍អូឡាំពិកឡើយ ប្រសិនបើក្លឹប Liverpool មិនព្រម។
ហង្សក្រហម Liverpool ហាក់មិនសប្បាយចិត្តឡើយនៅពេលដែល Salah បានឆ្លងមេរោគកូវីដ១៩ អំឡុងពេលលេងឱ្យជម្រើសជាតិអេហ្សីប។ ការឆ្លងមេរោគនេះ នឹងធ្វើឱ្យកីឡាករសំខាន់ក្នុងក្រុមម្នាក់នេះ មិនអាចលេងបានឡើយនៅចុងសប្ដាហ៍នេះ ហើយក៏នឹងអវត្តមាននៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅពាក់កណ្ដាលសប្ដាហ៍ក្រោយដែរ។
ជាមួយគ្នានឹងរឿងនេះ លោក Shawky Gharib គ្រូ U23 របស់អេហ្សីប ដែលត្រូវដឹកនាំក្រុមលេងនៅអូឡាំពិកនាប្រទេសជប៉ុនឆ្នាំក្រោយ បានចេញមុខមកនិយាយថាលោកទំនងជាមិនអាចហៅ Salah មករួមក្រុមបានទេ ប្រសិនបើ Liverpool មិនព្រម។ គ្រប់យ៉ាងស្ថិតនៅលើដៃក្រុម Liverpool ព្រោះព្រឹត្ដិការណ៍នេះ គឺមុនចាប់ផ្ដើមរដូវកាល ២០២១-២២ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕