វាសនាមនុស្សមើលមិនឃើញ ស្រីនីត បានទទួលការងារសិល្បៈផ្ទួនៗធ្វើមិនចង់ឈ្នះ

  • 2020-11-21 06:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមមួយប៉ព្រិចភ្នែកដោយសារតែភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើឱ្យក្មេងស្រីមកពីភូមិភាគឦសានកែប្រែវាសនារបស់ខ្លួន សម្រេចនូវក្ដីសុបិនឱ្យក្លាយជាការពិត គឺនាងបានទទួលការងារសិល្បៈជាបន្តបន្ទាប់ ។

រូបភាព៖ ហ្វេសប៊ុកចៅមាណព

នាយ ពាក់មី អាចនិយាយបានថាជាអ្នកសិល្បៈដំបូងដែលបានប្រកាសទទួលយកកុមារី យ៉ង់ ស្រនីត មកសម្ដែងក្នុងខ្សែភាពយន្តរបស់ខ្លួន ក្រោយកុមារីរូបនេះបានមកដល់ទឹកដីរាជធានីភ្នំពេញ នាងបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង របស់ស្ថានីយទូរទស្សន៍ PNN និងបានទទួលការងារថតសំអាងការជាបន្តបន្ទាប់ ។

រូបភាព៖ ហ្វេសប៊ុកនាយពាក់មី

អ្វីដែលគួរឱ្យកោតសរសើរថ្វីដ្បិតតែកុមារីសម្បុរសម្រអែមស្រស់រូបនេះ ប្រឡូកសិល្បៈជាលើកដំបូង និងមិនមានឈាមជ័យជាអ្នកសិល្បៈក៏ពិតមែន តែនាងអាចសម្ដែងបានយ៉ាងល្អ ពិសេសនោះដោយសារតែសម្រស់ពីធម្មជាតិផ្ដល់ឱ្យនាងស្រស់ស្អាតបែបកូនកាត់បញ្ចឹមប្រទេស ធ្វើឱ្យនាងលេចធ្លោមិនធម្មតាទេពេលថតសំអាងការក្នុងឈុតសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ ។

រូបភាព៖ សំអាងការប្រសិទ្ធិសិរី

យ៉ាងណាក្ដីទន្ទឹមនឹងនេះដែរក៏មានមហាជនសូមឱ្យ ស្រនីត ខិតខំប្រឹងប្រែងរៀនសូត្រផង ពិសេសនោះសូមឱ្យសម្បុរសជនជួយជ្រោមជ្រែងនាងឱ្យទទួលបានការរៀនសូត្រឱ្យចប់ចុងចប់ដើមផង ព្រោះនាងនៅក្មេងអនាគតនៅវែងឆ្ងាយណាស់ ៕

រូបភាព៖ ហ្វេសប៊ុក សុភ័ក្រ្ដ កុសុម៉ា
រូបភាព៖ ហ្វេសប៊ុកនាយពាក់មី

អត្ថបទ៖ វឌ្ឍនៈ