បង់ប្រចាំថ្ងៃត្រឹម ៨ ដុល្លារ យុវវ័យអាចទិញខុនដូ មានលក្ខណៈពិសេសៗជាច្រើន នៅកណ្ដាលក្រុងភ្នំពេញ

  • 2020-11-22 03:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ទិញខុនដូ ដោយបង់ប្រចាំថ្ងៃ ៨ដុល្លារពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ! ប្រហែលជាអ្នកឆ្ងល់ហើយថា តើអាចទិញបានខុនដូប្រភេទណា ? បន្ទាប់មកនេះ យើងនឹងប្រាប់អ្នកអំពីព័ត៌មានលម្អិតបង់ប្រចាំថ្ងៃ 8 ដុល្លារតើអ្នកអាចទិញខុនដូប្រភេទអ្វីនៅភ្នំពេញ?

1.គម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ

ព្រីនស៍ ហេបភីនេស ផ្លាហ្សានាំមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងជាស្នាដៃប៉ិនប្រសប់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គុណភាពដែលប្រកបដោយទំនុកចិត្ត ។

2.ទីតាំងនៅតំបន់ស្នូលនៃទីក្រុង

ព្រីនស៍ ហេបភីនេស ផ្លាហ្សាមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ប្រមូលផ្តុំនូវមជ្ឈមណ្ឌលទាំងប្រាំពីររបស់រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលរដ្ឋបាល

ជាតំបន់ស្នូលនៃរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលផ្តុំនូវស្ថាប័នរដ្ឋថ្នាក់ជាតិគ្រប់កម្រិត និងទីប្រជុំនៃស្ថានទូតរបស់ប្រទេសនានា។

មជ្ឈមណ្ឌលវប្បធម៌

គម្រោងហ៊ុមព័ទ្ធទៅដោយសារមន្ទីរជាតិ វិមានឯករាជ្យ និងអគារនិមិត្តសញ្ញាទីក្រុងភ្នំពេញជាច្រើនទៀត ដែលសម្រេចបាននូវជីវិតរស់នៅដ៏ប្រសើររបស់ឥស្សរជនទីក្រុងភ្នំពេញ។

មជ្ឈមណ្ឌលអប់រំ

ប្រមូលផ្តុំនូវធនធានអប់រំប្រកបដោយគុណភាពខ្ពស់ ដូចជាសាលាអន្តរជាតិភ្នំពេញ (ISPP) សាលាអន្តរជាតិផារ៉ាហ្គន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ដែលអនុញ្ញាតនូវការស្រូបយកចំណេះវិជ្ជាដ៏ទូលំទូលាយគ្មានដែនកំណត់។

មជ្ឈមណ្ឌលផ្សារទំនើប

ផ្សារទំនើបធំៗជាច្រើនស្ថិតនៅជុំវិញគម្រោង រួមមានផ្សារទំនើបអ៊ីអន3 ទីក្រុងពាណិជ្ជកម្មPH ផ្សារទំនើបPH Eco Mall និងផ្សារទួលទំពូង ផ្សារធំថ្មី ដែលបង្ហាញពីភាពរស់រវើកនៃពាណិជ្ជកម្មទីក្រុង។

មជ្ឈមណ្ឌលទូរគមនាគមន៍

គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយដងវិថីសំខាន់ដែលឆ្ពោះទៅកាន់អាកាសយានដ្ឋានថ្មី ពោលគឺស្ថិតនៅត្រង់ចំណុចប្រសព្វនៃមហាវិថីសំខាន់ៗចំនួនបីគឺ មហាវិថីព្រះមុនីវង្ស មហាវិថីយោធពល ខេមរៈភូមិន្ទ(ផ្លូវ271) និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

មជ្ឈមណ្ឌលពាណិជ្ជកម្ម

ស្ថិតនៅតំបន់ស្នូលនៃគម្រោងភ្នំពេញ ស៊ីប៊ីឌី ដែលមានគម្រោងធំៗចំនួន 4 ហ៊ុមព័ទ្ធជុំវិញ ដែលបង្កើតបានជាបណ្ដុំនៃអគារពាណិជ្ជកម្ម ដែលមានបរិយាកាសអាជីវកម្មប្រកបដោយគុណភាពខ្ពស់ និងក្លាយជាចលករនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។

មជ្ឈមណ្ឌលរស់នៅ

គម្រោងនេះនឹងជះឥទ្ធិពលដល់ប្រជាជនជាង 20 ម៉ឺននាក់ ដែលរស់នៅជុំវិញគម្រោង ដោយបានប្រមូលផ្ដុំដោយបរិក្ខារបម្រើសេវាកម្មរស់នៅគ្រប់តម្រូវការដូចជា មន្ទីរពេទ្យពហុព្យាបាលហ្វឺសសេនធឺរ និងមន្ទីរពហុព្យាបាលបាយ័ន សម្រាប់ការការពារសុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនេះក៏មាននូវសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ ស្តាតអូឡាំពិក ណាហ្គាវើលដ៍។ ល។ ដែលនាំមកនូវបទពិសោធន៍នៃជីវិតរស់នៅកាន់តែប្រសើរ។

វឌ្ឍនភាពដែលនឹកស្មានមិនដល់

3.គុណភាពខ្ពស់ ជាមួយនឹងការតុបតែងល្អប្រណីត

ការរចនាបែបទំនើប និងទាន់សម័យសម្រាប់ផ្ដល់ភាពងាយស្រួលក្នុងការរស់នៅរបស់មនុស្សសម័យថ្មី ស្តាយបែបធម្មជាតិនិងស្រស់ស្រាយធ្វើឲ្យលំនៅឋានកាន់តែមានផាសុកភាព ធ្វើការជ្រើសរើសយកសម្ភារតុបតែង ដែលមានគុណភាពល្អមកពីជុំវិញពិភពលោកព្រមទាំងជាម៉ាកមានឈ្មោះល្បីនៅក្នុងវិស័យនាំឲ្យការរស់នៅពោរពេញដោយភាពប្រណីតការរីករាយជាមួយនឹងការរស់នៅបែបសម័យថ្មី ។

4.សេវាកម្មលំដាប់កំពូល

Sky Bar អាងហែលទឹកក្លឹបហាត់ប្រាណលំដាប់ខ្ពស់ និងបារបែបបារាំងបំពេញតម្រូវការនៃជីវិតក្នុងក្ដីស្រមៃរបស់យុវវ័យនៅភ្នំពេញ FUN គ្មានដែនកំណត់ជារៀងរាល់ថ្ងៃ ។

5.អចលនទ្រព្យដែលផ្ដល់នូវផាសុកភាព និងភាពថ្លៃថ្នូរ

ព្រីនស៍ ហេបភីនេស ផ្លាហ្សាសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប្រចាំការពេញ 24 ម៉ោងបង្កើតកន្លែងរស់នៅប្រកបដោយភាពកក់ក្តៅ និងរស់រវើកនាំឲ្យជីវិតរស់នៅប្រកបដោយផាសុកភាព និងភាពថ្លៃថ្នូរ ។

ព្រីនស៍ ហេបភីនេស ផ្លាហ្សាជួយសម្រាលបន្ទុកដល់យុវវ័យតម្លៃសរុបចាប់ពី $60000 ឡើងទៅ បង់ដំបូង 20% ចាប់ពី $12000 ឡើងទៅ បង់ប្រចាំខែចាប់ពី $252 ឡើងទៅ ឬបង់ប្រចាំថ្ងៃចាប់ពី $8 ឡើងទៅ (ព័ត៌មានលម្អិតសូមទំនាក់ទំនង់មកកាន់ការិយាល័យលក់ ឬតាមរយៈទូរស័ព្ទរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប)

អ្នកអាចទិញខុនដូដែលមានគុណភាពល្អមួយសម្រាប់ខ្លួនអ្នក

តម្លៃសរុបទាប! បង់ដំបូងទាប! បង់ប្រចាំខែទាប!

ជួយអ្នកទិញខុនដូបានយ៉ាងងាយស្រួល ដោយគ្មានសម្ពាធខ្លាំង

ប្រញាប់ឡើង កុំឲ្យកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ!

អត្ថបទ៖ វឌ្ឍនៈ