ល្អខ្លាំង! ក្រុមហ៊ុន Electrolux ឧបត្ថម្ភតម្លើងម៉ាស៊ីនផលិតទឹកស្អាត ២ គ្រឿងជួយដល់ពលរដ្ឋនៅបន្ទាយមានជ័យ

  • 2020-11-22 04:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

កាលពីខែតុលា ២០២០ កន្លងទៅនេះប្រជាជនកម្ពុជាប្រមាណជាង ៤,២០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ដោយសារតែទឹកជំនន់បានទទួលជំនួយសប្បុរសធម៌ពីក្រុមហ៊ុន Electrolux ដែលបានជួយឧបត្ថម្ភ និងរៀបចំតម្លើងប្រព័ន្ធម៉ាស៊ីនផលិត និងចំហេះទឹកស្អាត ចំនួន ២គ្រឿង (Aqua Block System) សម្រាប់ប្រជាជនដែលកំពុងតែមានតម្រូវការចាំបាច់បំផុតដើម្បីបានទទួលនូវទឹកស្អាត និងសុវត្ថិភាពសម្រាប់បរិភោគ និងប្រើប្រាស់ក្នុងកំឡុងពេលជម្លៀសរស់នៅទីទួលសុវត្ថិភាព ។

ការផ្ដល់ប្រព័ន្ធទឹកស្អាតនេះបានដោយយោងលើការអនុញ្ញាត ក៏ដូចជាការសហការយ៉ាងល្អបំផុតពីគណៈគ្រប់គ្រងខេត្តបន្ទាយមានជ័យ និងចូលរួមសហការតាមរយៈក្រុមការងាររបស់ Planet Water’s Cambodia Team ។ តាមរបាយការណ៍សរុបម៉ាស៊ីនផលិតទឹកស្អាតនេះអាចផលិតទឹកបាន ១,៥០០ លីត្រក្នុងមួយម៉ោង។ បានផ្គត់ផ្គង់ទឹកស្អាតសុវត្ថិភាពជូនប្រជាជនកម្ពុជាប្រមាណ ១៦,៣៤៤ នាក់។

ប្រជាជនខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយសារទឹកជំនន់នេះបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Electrolux ដែលចូលរួមជាមួយរាជរដ្ឋាភិបាលជួយសង្គ្រោះប្រជាជនកម្ពុជាទាន់ពេលវេលា សមស្របជាមួយតម្រូវការទឹកស្អាតប្រើប្រាស់យ៉ាងចាំបាច់មួយរយៈកាលនេះ ។

Electrolux ជាក្រុមហ៊ុនអេឡិចត្រូនិចដែលមានដើមកំណើតពីប្រទេសអឺរ៉ុប ហើយម៉ាក Electrolux ឈានចូលទីផ្សារផ្នែកអូឡិចត្រូនិចនៅទូទាំងពិភពលោកអស់រយៈកាលជាង ១០០ឆ្នាំមកហើយ។ ផលិតផលផ្នែកអេឡិចត្រូនិច រួមមានដូចអគ្គិសនី ចង្ក្រានហ្គាស ម៉ាស៊ីនបឺតផ្សែង ម៉ាស៊ីនបោកគក់ ទូទឹកទឹកកក ម៉ាស៊ីនលាងចាន ម៉ាស៊ីនដុតនំ ម៉ៃក្រូវវ៉េវ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនទឹកក្រឡុក និងផលិតផលអឡិចត្រូនិចជាច្រើនមុខទៀត ។

ចំណែកទីផ្សារក្នុងប្រទេសកម្ពុជាយើងក៏មានតំណាងចែកចាយធំៗពីរដូចជាក្រុមហ៊ុនខេហ្វ័រ និងក្រុមហ៊ុនស៊ុនស៊ីមិចកូ។ ហើយក៏មានលក់រាយនៅតាមបណ្ដាផ្សារទំនើប ម៉ាក្រូ ក្លូបូលហៅ និងផ្សារ Big C ប៉ោយប៉ែត ៕

អត្ថបទ៖ វឌ្ឍនៈ