មើលស្រីស្អាតរបស់ AEON Mall ក្នុងសំលៀកបំពាក់ ការិយាល័យ G2000 បន្តិចមើល៍
- 2014-11-21 21:45:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលស្រីស្អាតរបស់ AEON Mall ក្នុងសំលៀកបំពាក់ ការិយាល័យ G2000 បន្តិចមើល៍
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៣ វិច្ឆិកា២០១៤ កន្លងទៅនេះលោកអ្នកបានជួប និងស្គាល់រួចមកហើយជាមួយនឹងកម្មវិធី AEON Mall Beauty Show ឬ ការប្រកួតសម្រស់និងម៉ូដប្រចាំផ្សារទំនើប AEON Mall ដែលបង្ហាញពីការផាត់មុខ និងស្លៀកពាក់បែបរដូវក្តៅ (Summer Look) ដោយយើងឃើញថាមានទស្សនិកជនជាច្រើនបានចូលរួមគាំទ្របេក្ខនារីយ៉ាងច្រើនកុះករ។
ពេលនេះកម្មវិធីរបស់យើងក៏បានឈានជិតចូលមកដល់វគ្គទីពីរហើយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ វិច្ឆិកា ២០១៤ ខាងមុខនេះជាមួយការតុបតែងមុខនិងស្លៀកពាក់បែបការិយាល័យ (Work Look) ដែលបេក្ខនារី ៦រូបរបស់យើងនឹងធ្វើការប្រកួតប្រជែងការចាប់អារម្មណ៍ពីទស្សនិកជននិងគណកម្មាការទាំងពីររូប។
កាលពីសឞ្តាហ៍មុន យើងមានគណៈកម្មាការពីររូបដែលបានចូលរួមផ្តល់កិត្តិយសដាក់ពិន្ទុយ៉ាងសុក្រឹត និងយុត្តិធម៌ដល់បេក្ខនារី ៦រូបរបស់យើងគឺអ្នកស្រី Sapor Rend All ដែលជាតារាបង្ហាញម៉ូដតារាសម្តែង និងជាគ្រូបង្ហាត់ដើរម៉ូដដ៏ល្បី ហើយគាត់ក៏បានចូលរួមក្នុងកម្មវិធី MRS Universe ឆ្នាំ ២០១៤ តំណាងអោយប្រទេសកម្ពុជាផងដែរ។ ចំណែកសមាសភាពមួយរូបទៀតគឺលោក Narak Potter ដែលជាអ្នកជំនាញខាងផាត់មុខនិងតុបតែងមុខប្លែកៗនឹងច្នៃប្រឌិតដ៏ល្បីមានបទពិសោធន៍យូរឆ្នាំផងដែរ។
លោកអ្នកក៏អាចធ្វើការបោះឆ្នោតគាំទ្របេក្ខនារីដែលលោកអ្នកពេញចិត្តឲ្យជាប់ជាជយលាភីក្នុងកម្មវិធី Beauty Show ការប្រកួតសម្រស់ និង ម៉ូដប្រចាំផ្សារទំនើប AEON Mall នេះ ដោយគ្រាន់តែចូលទៅកាន់ Facebook Page AEON Mall Phnom Penh នៃ ការប្រកួតរបស់យើង ហើយបន្ទាប់មកធ្វើការចុច Like លើរូបភាពបេក្ខនារីរបស់យើងមួយរូបណាដែលលោកអ្នកពេញចិត្ត។
កម្មវិធី AEON Mall Beauty Show ឬ ការប្រកួតសម្រស់និងម៉ូដប្រចាំផ្សារទំនើប AEON Mall ជុំបន្ទាប់នឹងប្រព្រឹត្តទៅកាលពីថ្ងៃសៅរិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៤ នៅ Day Light Plaza ផ្សារទំនើប Aeon Mall ក្នុងការតុបតែងមុខនិងសម្លៀកបំពាក់បែបជប់លៀង (Cocktail Party Look)។
សូមបញ្ជាក់ថាកម្មវិធី AEON Mall Beauty Show ជាកម្មវិធីបង្ហាញម៉ូដនិងសម្រស់ដែលធ្វើការជ្រើសរើសបេក្ខនារីស្អាត និងមានសមត្ថភាពដែលធ្វើការស្លៀកពាក់ ផាត់មុខសក្តិសមនឹងរដូវកាលនីមួយៗ នឹងអាចមានឱកាសក្លាយជាតារាបង្ហាញម៉ូដប្រចាំផ្សាទំនើប AEONMall។ កម្មវីធីនេះមានការចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុនទូរសព្ទចល័ត Microsoft Lumia និង ចូលរួមសហការឧបត្ថម្ភដោយ ហាងលក់សំលៀកបំពាក់ Penshoppe, ហាងលក់ស្បែកជើងនិងកាបូប Carino, ហាងកាត់និងច្នៃម៉ូតសក់ Toni&Guy, ភ្នាក់ងារម៉ូឌែលSapor ហាងលក់សម្លៀកបំពាក់ G2000។
ក្នុងនោះដែគូសហការក្នុងការផ្សព្វផ្សាយដោយ ក្រុមហ៊ុន សប្បាយឌីជីផល(Sabay Digital Corporation), ស្ថានីយទូរទស្សន៍ហង្សមាស HDTV និងទស្សនាវដ្តី Rose។ ឧបត្ថម្ភផលិផលគ្រឿងសំអាងដោយ Elianto, The Face Shop និង Yves Rocher។
អត្ថបទ៖ ដៃគូសហការ