ថ្ងៃនេះ ជាថ្ងៃគម្រប់ខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាបុីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

  • 2020-11-30 03:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរសាទរ ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបលើកទី៤ នៃការដាក់បញ្ចូលចាបុីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ ៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២០។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ២០១៦ គណៈកម្មការ​អន្តរ​រដ្ឋាភិបាល ​នៃ​អង្គការ​យូណេស្កូ បាន​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ទីក្រុង​អាឌីស​អាបេបា ប្រទេស​អេត្យូពី ដោយ​អនុម័ត​យល់​ព្រម​ចុះ «ចាប៉ី​ដង​វែង» ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ដែល​ការ​សម្រេច​នេះ គឺ​ជា​មោទនភាព​ជាតិ​ដ៏​ធំធេង​របស់​រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ ទាំង​មូល»។​

ចាប៉ី​ដងវែង ​គឺ​ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា​ ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ​។ ​ចាប៉ី ​អាច​លេង​បាន​មាន​អម​ជាមួ​យប​ទ​ចម្រៀង ​ព្រម​ទាំង​អាច​ច្នៃប្រឌិត ​និង​បង្កើត​បទ​ថ្មីៗ ​ដោយ​ខ្លួន​ឯង​ទៀត​ផង​។ ​បទ​ចម្រៀង​ចាប៉ី​ជាទូទៅ​រៀបរាប់​អំពី​រឿង​បុរាណ ​ឬ​រឿង​អប់រំ​ខ្លីៗ​ដល់​ប្រជាជន​ពី​គុណធម៌ ​និង​វប្បធម៌​ជា​ដើម​។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
បិទ