ឡានប្រភេទភីកអាប់ណាខ្លះ មានតម្លៃសមរម្យ នៅលើទីផ្សារកម្ពុជា?

  • 2020-11-30 04:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះរថយន្តប្រភេទភីកអាប់ កំពុងមានការពេញនិយមនៅលើទីផ្សារប្រភេទកម្ពុជា។ ហេតុផលគឺពួកវាមានភាពបត់បែន និងបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយល្អបំផុតនោះ គឺនៅពេលនិយាយដល់ការអូសទាញ។ អ្នកផលិតរថយន្តបានចាប់ផ្តើមរចនាវាជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់ ទំនើប ផ្តល់នូវលក្ខណៈងាយស្រួយ ផាសុកភាព និងប្រព័ន្ធកំសាន្តដ៏ទាន់សម័យ។

ខណៈពេលដែលសព្វថ្ងៃនេះការជ្រើសរើសយករថយន្តប្រភេទភីកអាប់ គឺជាជម្រើសមួយដ៏ល្អប្រសើរជាងកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែរថយន្តមួយចំនួននៅតែពេញនិយម។ ក្រឡេកមកមើលរថយន្តភីកអាប់ដែលជាជម្រើសដ៏ល្អ រួមជាមួយតម្លៃសមរម្យនៅលើទីផ្សារប្រទេសកម្ពុជា ដែលវាមានជម្រើសជាច្រើនដែលអាចរកបានទាំងផ្នែកទំហំមធ្យម និងទំហំធំ។

ទោះជាយ៉ាងណា រថយន្តមួយចំនួនដែលបានជ្រើសរើសយកមកដាក់លក់នៅលើទីផ្សារ មានច្រើន និងផ្តល់ជូននូវសុវត្ថិភាព, ផាសុកភាព និងសមត្ថភាពខ្ពស់។ រថយន្តភីកអាប់ជាទូទៅបម្រើសម្រាប់គោលបំណងដែលបានគ្រោងទុក។ អ្នកបើកបររថយន្តខ្លះគ្រាន់តែត្រូវការសម្រាប់ដឹកទំនិញ សម្រាប់ធ្វើស្រែ ឬការងារដែលពឹងផ្អែកលើកម្លាំងពលកម្មផ្សេងទៀតសម្រាប់ការអូសទាញ។

ខាងក្រោមនេះជាតម្លៃរថយន្តប្រភេទភីកអាប់ដែលមានលក់លើទីផ្សារកម្ពុជា​ ៖

  • រថយន្ត Ford Ranger Wildtrak តម្លៃ $53,500 ៖ វាបានបំពាក់ជាមួយម៉ាស៊ីន 2.0 Bi-turbo ៤ស៊ីឡាំង ភ្ផាប់ជាមួយប្រអប់លេខអូតូ ១០វគ្គ, Smart Key ហើយម៉ូដែលនេះមានការធានាជូនរយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ។
  • រថយន្ត Toyota Hilux Revo Rally (2021) តម្លៃ $53,100 ៖ ម៉ាស៊ីន GD 2.8L ប្រភេទម៉ាស៊ីនម៉ាស៊ូត ហើយផ្តល់នូវកម្លាំង ២០១សេះ។ វាបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ និង ការកំណត់ល្បឿនថេរ Cruise Control។
  • រថយន្ត Maxus T60 4x4 Luxury តម្លៃ $39,990 ៖ វាបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.8L Turbocharge និងប្រអប់លេខអូតូ ៦វគ្គ ដែលផ្តល់នូវកម្លាំង ១៤៨សេះ និងកម្លាំងបង្វិល 360Nm។ វាពិតជាមានផាសុកភាព​ និងទាន់សម័យ ជាមួយការរចនាឡើងនូវ អេក្រង១០អ៊ីញ, ប្រព័ន្ធកំសាន្ត Apple CarPlay និងប្រព័ន្ធសុវត្ថិភាពដូចជា ABS, ESP+EBD, កាមេរ៉ាក្រោយ និងសេនស័រជំនួយពេលចតរថយន្ត។ សម្រាប់ម៉ូដែលនេះដែរ វាបានទទួលផ្កាយ៥ ពី ANCAP អំពីការតេស្តប្រព័ន្ធសុវត្ថិភាពខ្ពស់រួមជាមួយការធានារយៈពេល ៥ឆ្នាំ។
  • រថយន្ត Ssang Yong Musso Grand តម្លៃ $42,000 ៖ ម៉ាស៊ីនម៉ាស៊ូត 2.2L ហើយផ្តល់នូវកម្លាំង ១៧៨សេះ និងកម្លាំងបង្វិល 420Nm ហើយវាបានបំពាក់ដោយប៉ុង២។ ទំហំកង់១៧អ៊ីញមើលទៅរាងតូចបន្តិច ប៉ុន្តែតួរថយន្តនេះមានភាពទាក់ទាញរវាងកង់ និងតួរថយន្ត។
  • រថយន្ត Nissan Navara តម្លៃ $51,300 ៖ វាបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.5L 4x4, ប្រអប់លេខអូតូ ៧វគ្គ, ពោងសុវត្ថិភាព៧, Hill Start Assist (HSA), Anti-lock Braking System(ABS)។
  • រថយន្ត Mazda BT-50 Tunder តម្លៃ $39,000 ៖ រថយន្តនេះបានបំពាក់ដោយម៉ាស៊ីន 3.2L ៥ស៊ីឡាំង Turbo ហើយវាបានរចនាថ្មីជាមួយស្ទីលនៃកាងរថយន្ត និងប៉ាណាមុខ។​ សម្រាប់រូបរាងខាងក្រៅបានបន្ថែមនូវសេនស័រទឹកភ្លៀង, auto light control system និង high mounted stop lamp។

ទោះបីជាតម្លៃនៃរថយន្តប្រភេទភីកអាប់ល្អបំផុតនៅលើទីផ្សារប្រទេសកម្ពុជាភាគច្រើនជាម៉ូដែលស្តង់ដារមូលដ្ឋាន ដែលផ្តល់ជូនដោយក្រុមហ៊ុនផលិតរថយន្តក៏ដោយ ក៏រថយន្តភីកអាប់ជាច្រើន នៅតែបង្ហាញពីគុណភាពគួរឲ្យកត់សម្គាល់ ដូចជា លក្ខណៈសុវត្ថិភាព និងបច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍ និងម៉ាស៊ីនដែលមានថាមពលខ្លាំង៕