អាណិត ដា ភ្លេង ចេញ​បទ​ថ្មី​ក្ដៅ​ៗ ត្អូញត្អែរ​រឿង​ Sad មួយ​ទំហឹង​ទៀត​ហើយ!

  • 2020-11-30 04:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ដា ភ្លេង ដែល​ជា​អ្នកនិពន្ធ​ផង និង​ជា​តារា​ចម្រៀង​ផង បាន​ចេញ​បទ​ថ្មី​មួយ​នៅ​ព្រឹក​នេះ រៀបរាប់​ពី​រឿង​ខូច​ចិត្ត​មួយ​ទំហឹង ទាំង​ព្រឹក​តែ​ម្ដង។

បទ​ថ្មី​របស់​លោក ដា មាន​ចំណង​ជើង​ថា "ស្រា​ជា​មិត្ត" ដែល​ទើប​ចេញ​ក្ដៅ​ៗ​នៅ​ថ្ងៃ​ម្សិលមិញ។ នេះ​ជា​បទ​ថ្មី​មួយ​របស់​តារាចម្រៀង ដែល​ប្រិយមិត្ត​របស់​លោក​ជា​ច្រើន បាន​អះអាង​ថា ពួក​គេ​រង់ចាំ​យូរ​ហើយ បន្ទាប់​ពី​លោក​បាន​ទទួល​ការ​ពេញ​និយម​តាម​រយៈ​​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​គ្រា​កន្លង​មក ដូច​ជា​បទ "អារម្មណ៍​សល់" ដែល​ទើប​ចេញ​ប៉ុន្មាន​ខែ​មុន​ជា​ដើម។

វិល​មក​បទ​ថ្មី​នេះ លោក ដា ក៏​នៅ​​ជួប​រឿង​ខក​ចិត្ត​នឹង​ស្នេហា យ៉ាង​សោកសង្រេង​ដដែល​។ ដូច្នេះ​ហើយ​វេលា​នេះ មាន​តែ​​ស្រា​ប៉ុណ្ណោះ គឺ​ជា​មិត្ត​ដ៏ល្អ​ គឺ​ជា​អ្នក​ជួយ​បន្ធូរ​អារម្មណ៍​សោកសៅ​នានា ក៏​ដូច​ជា​កំដរ​យើង​បំភ្លេច​នរណា​ម្នាក់។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
បិទ