សម្តេចតេជោ ហ៊ុន សែន ត្រៀម៥០០បន្ទប់ នៅសណ្ឋាគារផ្កាយ៥ សម្រាប់​ធ្វើចត្តាឡីស័ក

  • 2020-11-30 05:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុងឱកាស នៃការបើកការដ្ឋានគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ និងស្តារកែលម្អ ដងស្ទឹងសៀមរាប សម្តេច តេជោ ហ៊ុនសែន បានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ត្រូវធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័ក នៅតាមទីកន្លែងដែលបានកំណត់ ទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចបានបន្ថែមថា នេះជាលើកដំបូងនៃការឆ្លងចូលជាសហគន៍ ដែលយើងនៅមិនទាន់បានរកឃើញពីប្រភពច្បាស់លាស់ នៃការឆ្លងមួយនេះ ហើយមកដល់ពេលនេះ តើវាបានបង្កប់នៅក្នុងខ្លួនរបស់អ្នកណាខ្លះ? ដូច្នេះ សូមបងប្អូនដែលបានពាក់ព័ន្ធ ឬក៏មានការសង្ស័យ សូមធ្វើតេស្តជាបន្ទាន់ និងធ្វើចត្តាឡីស័កខ្លួនឯង ដើម្បីចៀសវាង នូវការឆ្លងកាន់តែមានទំហំធំ ជាងនេះ។

បញ្ជាក់អោយដឹងដែរថា មកដល់ពេលនេះ សំណាករបស់ប្រជាពលរដ្ឋប្រមាណ ២២៤៧ ត្រូវបានធ្វើតេស្ត ក្នុងចំណោម ៣៣៣២ សំណាក និងរកឃើញថា មានវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្តេចបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នឹងផ្តល់ការធ្វើតេស្ត ដោយឥតគិតថ្លៃ ជាពិសេសសម្រាប់បងប្អូនដែលត្រូវធ្វើចត្តាឡីស័ក និងទទួលបានការផ្គង់ផ្គង់ជាកញ្ចប់ថវិកា ចំនួន ២០,០០០រៀល ក្នុង១គ្រួសារ និងការផ្គត់ជាអាហារ (សំរាប់គ្រួសារដែលក្រីក្រ មានបណ្ណក្រីក្រ)។

ឆ្លើយតប នឹងភាពខ្វះខាតនៃការធ្វើចត្តាឡីស័កនេះដែរ សម្តេចបានបើក ៥០០បន្ទប់ នៅសណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងរាជធានី ភ្នំពេញ សម្រាប់បងប្អូន ដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក នៅផ្ទះដោយខ្លួនឯង៕

អត្ថបទ ៖​ Art

អត្ថបទថ្មី