ស្វែងយល់ពីគន្លឹះ រៀនមុខវិជ្ជា គីមីវិទ្យា ឲ្យឆាប់ងាយយល់
- 2020-12-04 04:21:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីគន្លឹះ រៀនមុខវិជ្ជា គីមីវិទ្យា ឲ្យឆាប់ងាយយល់
ចន្លោះមិនឃើញ
អ្នកគ្រូ យិន តុលា ជាគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា នៅវិទ្យាល័យ សម្តេច ជា ស៊ីមអង្គរជ័យ ក្នុងស្រុកអង្គរជ័យខេត្តកំពត បានមានប្រសាសន៍ប្រាប់ថា គីមីវិទ្យាថ្នាក់ទី ១២ មានភាពស្មុគស្មាញបន្តិច ពោលគឺត្រូវការពេលច្រើន តែគន្លឹះខាងក្រោមនេះ គ្រាន់តែជា គំនិតឲ្យប្អូនៗសិស្សានុសិស្សមើលដើម្បីរំលឹកឡើងវិញប៉ុណ្ណោះ។ គីមីទី ១២ ត្រូវចែកជា ២ផ្នែក គឺគីមីរ៉ែ និង គីមីសរីរាង្គ។
គីមីរ៉ែ៖
១.ត្រូវចាំពីនិមិត្មសញ្ញារបស់សារធាតុធាតុគីមីនីមួយៗឲ្យបានច្បាស់
២.ស្គាល់សមាសធាតុណាជា អំបិល (ណឺត) អាស៊ីត (ខ្លាំង-ខ្សោយ) និង បាស (ខ្លាំង-ខ្សោយ)
៣.ចាំលក្ខណៈប្រតិកម្ម និង ការសរសេរសមីការ
៤.ចាំរូមន្តអនុវត្តលំហាត់
គីមីសរីរាង្គ៖
១.ត្រូវចេះហៅឈ្មោះសមាសធាតុសរីរាង្គ៖ ចាំរូបមន្តទូទៅ បង្គុំនាទីនីមួយៗរបស់សមាសធាតុសរីរាង្គទាំងអស់ និង ចាំពីរបៀបហៅឈ្មោះរបស់ពួកវា
២.ដឹងពីលក្ខណៈប្រតិកម្ម និង ចេះសរសេរសមីការតាងប្រតិកម្មគីមី
៣.ចាំរូបមន្តអនុវត្តលំហាត់
ចំណុចសំខាន់ គឺ សិស្សត្រូវសង្ខេបខ្លឹមសារមេរៀននីមួយៗឲ្យងាយយល់ ទន្ទេញរូបមន្ត ទន្ទេញពីរបៀបហៅឈ្មោះ និង អនុវត្តលំហាត់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ជាចុងក្រោយអ្នកគ្រូ ក៏បានជូនពរដល់ប្អូនៗ ដែលត្រូវប្រឡងទំាងអស់ សូមទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។ ប្រិយមិត្ត Sabay ទាំងអស់យល់យ៉ាងណាដែរចំពោះ គន្លឹះទាំងអស់ខាងលើ?