Jose ​ថា​រក្សា​តំណែង​កំពូល​កំពូល​តារាង ​គឺ​ជា​រឿង​សំខាន់​បំផុត​នៅ​រាត្រី​នេះ​

  • 2020-12-06 04:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Arsenal ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ។

​នេះ​ជា​ជំនួប London Derby ​ដែល​កន្លង​មក​អ្នក​គាំទ្រ​តាមដាន​ខ្លាំង​មែនទែន។ តែ​នៅ​ពេល​នេះ​វិញ​សម្រាប់​លោក Jose Mourinho ​អះអាង​ថា​វា​លែង​ជា​ការ​ប្រកួត​ជក់​ចិត្ត​មួយ​ទៀត​ហើយ។ ដោយសារ​តែ​ក្រុម​ទាំង​ពីរ​មាន​គម្លាត​គ្នា​ខ្លាំង​ពេក ធ្វើ​ឱ្យ​ការ​ប្រកួត​មិន​សូវ​ទាក់ទាញ​ឡើយ។ ​មួយ​វិញ​ទៀត គោលដៅ​របស់​លោក​គឺ​យក​៣​ពិន្ទុ​ឱ្យ​បាន​ដើម្បី​រក្សា​តំណែង​តារាង​របស់​ក្រុម Spurs ​ប៉ុណ្ណោះ។

​លោក Jose ​បាន​និយាយ​ថា​៖ “យើង​កំពុង​ស្ថិត​នៅ​កន្លែង​ល្អ​មួយ។ ​ប្រវត្តិ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​លែង​សំខាន់​ហើយ។ ​ខ្ញុំ​ត្រូវ​ការ​៣​ពិន្ទុ​បន្ថែម​សម្រាប់​ការ​ប្រកួត​នេះ​។ ​យើង​ចង់​ឈ្នះ Arsenal ​ជា​រឿង​ច្បាស់ ព្រោះ​យើង​​ត្រូវ​ការ​៣​ពិន្ទុ​សម្រាប់​អ្នក​គាំទ្រ​របស់​យើង​ដែល​បាន​ចូល​មើល​វិញ”។

​រំលឹក​ថា​នៅ​រាត្រី​នេះ Spurs ​នឹង​មាន​អ្នក​គាំទ្រ​២​ពាន់​នាក់​អាច​ចូល​ទស្សនា​នៅ​កីឡដ្ឋាន​បាន​ហើយ ក្រោយ​ពី​រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​ពី​គម្រោង​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​វិញ​កន្លង​ទៅ​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម