៣​យ៉ាង​សំខាន់ ស្រី​ៗ​ត្រូវ​ធ្វើ​ ​បើ​ជ្រុល​​មាន​អីៗ​ដោយ​មិន​បាន​ការពារ​

  • 2020-12-06 07:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្វាមី​ភរិយា​ ឬគូស្នេហ៍​មួយ​ចំនួន​​ បាន​ភ្លេច​ខ្លួន​រួមភេទ​ដោយ​មិនបានការពារ ដែលអាច​​ឲ្យ​មាន​​ផ្ទៃពោះ​ដោយ​មិន​ចង់​បាន​​។ ​បើ​មាន​ករណី​បែប​នេះ​កើត​ឡើង តើ​អ្នក​គួរ​ធ្វើ​បែប​ណា? ​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​នារីៗ​គួរ​យក​ចិត្ត​ទុក​ដាក់​បំផុត​ បើ​ជ្រុល​ជា​មិន​បាន​ការពារ​ហើយ។

១-ក្នុង​រយៈ​ពេល​៣០​នាទី

ប្រញាប់​ទៅ​បន្ទប់​ទឹក ​នោម​ចេញ ​និង​លាង​សម្អាត​ទ្វារមាស​របស់​អ្នក​ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​កាត់​បន្ថយ​មេ​ជីវិត ឬ​ទឹក​កាម​បុរស​ដែល​នៅ​ក្នុង​នោះ។ វា​ក៏​អាច​ការពារ​អ្នក​ពី​ជំងឺ​កាម​រោគ​បាន​មួយ​កម្រិត​ផង​ដែរ​។

២-ក្នុង​រយៈពេល​៧២ម៉ោង

​បើ​អ្នក​មិន​ទាន់​ចង់​បាន​កូន​ទេ សូម​ប្រញាប់​ញ៉ាំ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ដែល​​នៅ​តាម​បណ្តា​ឱសថស្ថាន​ស្រប​ច្បាប់​នានា ក្នុង​រយៈ​ពេល​៧២​ម៉ោង ​ក្រោយ​ការ​រួម​ភេទ​ដែល​មិន​បាន​ការពារ ​​ឬ​កាន់​តែ​ឆាប់ គឺ​កាន់​តែ​ល្អ​។

៣- ២​សប្តាហ៍​ក្រោយ​មក

បើ​បាត់​រដូវ​មួយ​សប្ដាហ៍ ត្រូវ​ធ្វើ​តេស្ត​មាន​ផ្ទៃ​ពោះ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​ ដោយ​ប្រដាប់​ពិនិត្យ​ទឹក​នោម។

វិធី​មួយ​ទៀត​ អ្នក​គួរ​ទៅ​​ជួប​គ្រូពេទ្យ ដើម្បី​ប្រឹក្សា​យោបល់ និង​ធ្វើ​តេស្ត​សុខភាព​​​ព្រោះ​អ្នក​អាច​នឹង​ឆ្លង​ជំងឺ​កាម​រោគ និង​មេរោគ​ដទៃ​ទៀត​ពី​ដៃ​គូ​របស់​អ្នក៕

ប្រែសម្រួល៖ សុគន្ធី