លក់នៅខ្មែរ Scoopy 2021 មាន Smart Key ឌីហ្សាញថ្មី តែមើលតម្លៃគេផង!

  • 2020-12-08 01:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា កន្លង​ទៅ​​ថៃ​បាន​ប្រកាស​ចេញ​ម៉ូតូ Honda Scoopy ស៊េរីឆ្នាំ២០២១ ដែលមាន Smart Keyជាផ្លូវការ។

ម៉ូតូ Honda Scoopy ឆ្នាំ២០២១ មានការឌីហ្សាញថ្មីជា​ច្រើន​មើលទៅកាន់​តែ​មាន​ភាព​ទាន់សម័យ ដែល​ប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី សម្រាប់​អ្នក​ទន្ទឹង​រង​ចាំ​បាន​មាន​វត្តមាន​នៅ​ខ្មែរ​តាម​ហាង​​ជា​មួយ​តម្លៃ​ខ្ពស់​គួរសម​ដែរ។ តាម​ប្រភព​ពី​ហាង SeyHa Store ម៉ូតូ Scoopy ឆ្នាំ២០២១ មាន​លក់​​ក្នុង​តម្លៃ​ប្រមាណជា ២ ៧៩៩ដុល្លារ។

លក្ខណៈ​ពិសេស​របស់ Scoopy ឆ្នាំ២០២១ នេះ​មាន​ចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ឲ្យ​តួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់​តែ​មានភាពរឹងតែមាំ និងស្រាលជាងមុន។ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ

រូបភាព៖ SEYHA Srore

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម