១០ សំណួរ​របស់​បុរស ដែល​ធ្វើឲ្យ​ស្រី​ៗ​មាន​អារម្មណ៍​ក្ដៅ​ខ្លួន

  • 2020-12-13 07:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ដែល​កំពុង​មាន​អារម្មណ៍​ផ្លូវ​ភេទ ​តែង​ប្រើ​សំណួរ​ទាំង​នេះ​ទៅ​កាន់​ដៃគូ ហើយ​សំណួរ​ទាំង​នោះ​សុទ្ធតែ​ព្រឺព្រួច។ ​សំណួរ ១០ ខាងក្រោម​នេះ អាចធ្វើឲ្យ​ស្រី​ៗ​មាន​អារម្មណ៍​ក្ដៅ​ខ្លួន​ឡើង​មួយ​រំពេច​តែ​ម្ដង៖

១.«យប់​ត្រជាក់​បែបនេះ បើ​មាន​បង​នៅ​ក្បែរ តើ​អូន​មាន​អារម្មណ៍​យ៉ាង​ណា​ទៅ»?

២.«តើ​អូន​កំពុង​ធ្វើ? តើ​អូន​មាន​នឹក​ដល់​រាត្រី​នោះ របស់​ពួក​យើង​ដែរ​ឬ​ទេ»?

៣.«តើ​អូន​ស្លៀក​សំលៀកបំពាក់​បែប​ណា​សម្រាប់​គេង​យប់»?

៤.«តើ​មាន​ដឹង​ខ្លួន​ដែរ​ឬ​ទេ ថា​ពេល​អូន​ស្លៀក​សិចស៊ី​រូបរាង​របស់​អូន​អាច​សម្លាប់​ចិត្ត​បុរស​ៗ​បាន​»?

រូបតំណាង

៥.«ប្រសិនបើ​មាន​ដៃ​បុរស​ម្នាក់​ទៅ​ប៉ះ​ខ្លួន​អូន តើ​អូន​មាន​អារម្មណ៍​បែប​ណា​ទៅ»?

៦.«ប្រសិនបើ​អូន​បាន​ឃើញ​ដង​ខ្លួន​បង តើ​អូន​ចាប់អារម្មណ៍​ចំណុច​ណា​ដំបូង​គេ»?

៧.«ប្រសិនបើ​អូន​គ្មាន​មិត្ត​ប្រុស តើ​ពួក​យើង​អាច​ណាត់​គ្នា​ដើរ​លេង​ពេល​យប់​ជាមួយ​គ្នា​បាន​អត់»?

៨.«តើ​បុរស​ប្រភេទ​ណា ធ្វើឲ្យ​អូន​មាន​អារម្មណ៍​ស្រើបស្រាល​ពេល​នៅ​ក្បែរ​គ្នា»?

៩.«ប្រសិនបើ​ខ្ញុំ​ថើប​បបូរមាត់​អូន​ដោយ​ចៃដន្យ ខណៈ​ដែល​ការ​ថើប​នោះ​គឺជា​ការ​ទន្ទឹង​រង់ចាំ តើ​មាន​អារម្មណ៍​បែប​ណា​ដែរ»?

១០.«ប្រសិនបើ​បង ខ្សឹប​ដាក់​ត្រចៀក​អូន​នូវ​អារម្មណ៍​ពិត​ដែល​កំពុង​តែ​មាន តើ​អូន​អាច​ខឹង​បង​ទេ»?

ប្រភព៖ Lovepanky