បណ្ណាល័យនៅតាមភូមិនានា នឹងជំរុញកុមារឱ្យកុមារ​ចូលចិត្ត​ការអាន

  • 2020-12-14 10:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីជម្រុញកុមារឱ្យចេះអាន និងចូលចិត្តការអាននៅតាមភូមិបន្ទាប់ពីការបិទសាលារៀនដោយសារវិបត្តិ Covid-19 យុវតីម្នាក់បានបង្កើតបណ្ណាល័យឥតគិតថ្លៃដើម្បីជួយដល់កុមារនៅភូមិ អារក្សស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ថែមពីការអាន បណ្ណាល័យនេះក៏ផ្តល់នូវថ្នាក់រៀនទាំងភាសាអង់គ្លេស និងភាសាខ្មែរផង ធ្វើឲ្យអ្នកភូមិ និងកុមារបានសម្តែងក្ដីរំភើបយ៉ាងខ្លាំងចំពោះវត្តមានបណ្ណាល័យក្នុង​ភូមិស្រុករបស់ខ្លួន។​ ស្ថាបនិកបណ្ណាល័យកញ្ញា សុទ្ធ បុប្ផា ស្វាគមន៍ឧបត្ថម្ភនានាដើម្បីទទួលបានការគាំទ្រសម្រាប់កុមារ និងទ្រទ្រង់បណ្ណាល័យរបស់ខ្លួន។

"ការបង្កើតបណ្ណាល័យនេះដំបូងគឺនៅពេលដែល Covid-19 បានចាប់ផ្តើមរីករាលដាលដែលជាហេតុធ្វើអោយមានការបិទសាលារៀន និងបណ្ណាល័យសាធារណៈ ដូច្នេះប្រភពចំណេះដឹងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នទើបធ្វើឲ្យ យើងសំរេចចិត្តបង្កើតបណ្ណាល័យភូមិមួយ"។

"ដំបូងវាជាការសន្ទនាជាមួយម្ចាស់ផ្ទះ និងខ្ញុំ ដោយខ្ញុំបានសួរគាត់ថា តើគាត់គិតយ៉ាងណាប្រសិនបើខ្ញុំចង់ដាក់សៀវភៅខ្លះនៅក្នុងផ្ទះរបស់គាត់ឱ្យកុមារអាន? ហើយតើគាត់អាចដើរតួនាទីជាបណ្ណារក្សបានទេ? ក្រោយគាត់យល់ព្រម ខ្ញុំចាប់ផ្តើមអំពាវនាវរកអ្នកឧបត្ថម្ភ”។ កញ្ញា សុទ្ធ បុប្ផា និយាយដូច្នេះ។

ចង់ដឹងពីចំណាប់អារម្មណ៍របស់កុមារក្នុងភូមិ, ម្ចាស់​ផ្ទះ, គ្រូបង្រៀន និងឪពុកម្ដាយក្មេង និងអ្នកភូមិ ថាតើពួកគាត់យល់ឃើញយ៉ាងណាចំពោះ សារៈសំខាន់របស់បណ្ណាល័យនេះសូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រែសម្រួល៖ សៀនហួរ