បេក្ខជនជាង១សែននាក់ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

  • 2020-12-15 10:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បាក់ឌុបឆ្នំានេះ ឱ្យជាប់ទំាងអស់គ្នា ហើយសិស្សានុសិស្ស ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រនៅដំណាក់កាលបន្តទៀត។ ការថ្លែងនេះ ធ្វើទ្បើងក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នំា២០២០នេះ។

រូបសិស្សប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៧

បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០នេះ មានចំនួន ១២១,១០៨នាក់ កើន៤,០៦៥ (ស្រី៦៣,៩០៨នាក់)។ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។

ដោយឡែកមណ្ឌលប្រទ្បងវិញ មានចំនួន ២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ (កើន១៦៣បន្ទប់) ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល (ថយ៥មណ្ឌល) ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល (កើន១៣មណ្ឌល) ៣,២៣៣បន្ទប់៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម
អត្ថបទថ្មី