ហេងវិសាល​ ទើបសម្រេចក្តីស្រមៃ​ទិញផ្ទះយ៉ាងស្អាតមួយកាដូជូនអ្នកមានគុណ

  • 2020-12-17 08:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ​ លេចឮព័ត៌មា​ន​ថា​ ហេង វិសាល ទើបតែទិញផ្ទះ​មួយ​ដ៏ស្រស់ស្អាត និង​រឹងមាំ ជាកាដូសម្រាប់​អ្នក​មានគុណ។ ផ្ទះដែលមានគុណភាព ទីតាំងដែលមានផាសុកភាព មានភាពស្រស់ស្អាត ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសគុណភាពនៃគ្រឿ​ង​សម្ភារៈសំណង់ដែលប្រើមក​សាងសង់តែម្ដង ផ្ទះថ្មីដែលលោកទើបតែទិញនោះ គឺ នៅបុរី ប៉េង ហួត។ នេះបើ​តាម​ការ​បង្ហើប​ឲ្យដឹងពី ហេង វិសាល ដែល​ជា​​តារាកំពុង​ពេញនិយមលើ​​បណ្ដាញសង្គម​បច្ចុប្បន្ន​។​

«ក្តីសុបិនធំរបស់ខ្ញុំ គឺចង់បានផ្ទះស្អាតរស់​នៅមាន​សុភមង្គល​ជួបជុំគ្រួសារ និងរឹងមាំយូរអង្វែង ជាមួយនឹងការ​ប្រើ​សម្ភារៈសំណង់ដែលជឿទុកចិត្ត ធានាសុវត្ថិភាព​ ព្រោះគេប្រើ អេសស៊ីជី និងខេស៊ីមេន ដែលជាសម្ភារៈសំណង់ដែលមានគុណភាពល្អបំផុត ហើយឥឡូវនេះខ្ញុំ​បានសម្រេចក្តីសុបិននេះ​ហើយ»។ លោក​បញ្ជាក់​បន្ថែម ។​