កូន​ប្រុស​កាន់​តែ​ចម្រើន​វ័យ ហើយ​ឆ្លាត​ណាស់ទៀត តែ ឌុច លីដា មិន​នឹកនា​បង្ហាញ​មុខ​ឪពុក​របស់​ក្មេង​ឡើយ

  • 2020-12-18 03:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ កូន​ប្រុស​របស់​តារា​សម្ដែង និង​ជា​ពិធី​ការិនី ឌុច លីដា មាន​វ័យ​១១​ខែ និង​៩​ថ្ងៃ​ហើយ ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​នៅ​តែ​លាក់​បាន​យ៉ាង​ជិត​នូវ​ឈ្មោះ និង​មុខមាត់​ពិត​របស់​ក្មេង​ប្រុស​ម្នាក់​នេះ។

ឌុច លីដា បាន​បង្ហាញ​វត្តមាន​របស់​កូន​ទៅ​កាន់​ហ្វេនៗ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ស្ទើ​រាល់ថ្ងៃ ប៉ុន្តែ​រូប​ថត និង​វីដេអូ​ទាំង​នោះ​មិន​ដែល​មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​នាង និង​កូន​ឡើយ។ ផ្អែក​តាម​រូប​ភាព កូន​ប្រុស​របស់​នាង​ឈ្មោះ"កិត្យា​មណី" មាន​សុខភាព​ល្អ​ណាស់ ហើយ​រពឹស​ទៀត​ផង។

ឌុច លីដា៖"កូន​កិត្យា​មណី មាន​អាយុ​១១​ខែ ៨​ថ្ងៃ មិន​អាច​នៅ​ស្ងៀម​បាន​ទេ ទាល់​តែ​អូន​គេងលក់ ទើប​ឈប់​រពឹស"។

រូបភាព៖ ហ្វេសប៊ុក ឌុច លីដា

អ្នកគាំទ្រ ឌុច លីដា មិន​តិច​ទេ​នៅ​តែ​ចង់​ដឹង​មុខមាត់​ពិត​របស់​ឪពុក​ក្មេង​ប្រុស ព្រោះ​ថា​នាង​មិន​ដែល​លេចឮ​ដំណឹង​រៀបអាពាហ៍ពិពាហ៍​ជាមួយ​បុរស​ណា​សោះ​ស្រាប់​តែ​នៅ​ដើម​ឆ្នាំ​២០២០ នាង​បង្ហាញ​ទារក​ម្នាក់​ដែល​នាង​អះអាង​ថា​ជា​កូន​របស់​នាង។ រហូត​មក​ដល់​ពេល​នេះ លីដា នៅ​តែ​ថា ពុំ​មាន​ភាព​ចាំបាច់​អ្វី​ដែល​ត្រូវ​បង្ហាញ​មុខ​ឪពុក​ក្មេង​ជា​សាធារណៈ​ទេ តែ​នាង​ថា​ឪពុក និង​កូន​នាង​រស់នៅ​ជាមួយ​គ្នា​រាល់ថ្ងៃ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ