ស្រីៗចូលចិត្តបញ្ចេញសំឡេងពេលកំពុងប្រយុទ្ធ ដោយសារហេតុផលទាំងនេះ!
- 2020-12-19 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចូលចិត្តបញ្ចេញសំឡេងពេលកំពុងប្រយុទ្ធ ដោយសារហេតុផលទាំងនេះ!
ចន្លោះមិនឃើញ
តើ 'សិច' នឹងកាន់តែពិសេសពេលយើងស្រែកមែនទេ? តើអ្វីដែលធ្វើឲ្យស្ត្រីស្រែកពេលរួមភេទ? ហេតុផលទាំង ៦ ខាងក្រោមនេះនឹងបង្ហាញបានពីមូលហេតុដែលស្រីៗបញ្ចេញសំឡេងពេលឡើងឋានសួគ៌ម្ដងៗ៖
១. ជាការឆ្លើយតបដោយស្វ័យប្រវត្តិទៅនឹងភាពត្រេកត្រអាល៖ នេះគឺជាហេតុផលយ៉ាងសាមញ្ញមួយ។ វាប្រៀបដូចពេលយើងប៉ះទឹកក្ដៅ ឬត្រជាក់អញ្ចឹង។ ភាពរោលរាលដែលស្រ្តីទទួលបានពីសិចនឹងធ្វើឲ្យមានការបញ្ចេញសំឡេងឆ្លើយតបដោយមិនដឹងខ្លួន។
២. ឆ្លើយតបទៅនឹងការឈឺចាប់៖ វាក៏ជាមូលហេតុមួយដែរ។ ស្ត្រីអាចស្រែកពេលដែលមានអ្វីកើតឡើងដែលបង្កការឈឺចាប់ក្នុងអំឡុងពេលប្រតិបត្តិការ ដូចជាឈឺទ្វារមាសពេលរួមភេទដំបូងជាដើម។
៣. ចង់បង្កើតតម្រេក៖ ការបញ្ចេញសំឡេងថ្ងូរអាចបង្កើនបរិយាកាសឲ្យកាន់តែពុះកញ្ជ្រោល ហើយថែមទាំងជួយបំបាត់ស្ត្រេសបានយ៉ាងល្អទៀតផង។
៤. ដើម្បីឲ្យបុរសមានអារម្មណ៍ល្អ៖ វាជាការបង្ហាញថាខាងនារីពិតជាពេញចិត្តសមត្ថភាពរបស់ដៃគូខ្លួនណាស់។ ធ្វើបែបនេះ បុរសនឹងមានអារម្មណ៍កាន់តែល្អមិនខាន។ តែក៏មានករណីមួយចំនួនដែលស្ត្រីធ្វើពុតជាស្រែកដើម្បីផ្គាប់ចិត្តដៃគូដែរ។
៥. ដើម្បីឲ្យឆាប់ដល់ត្រើយ៖ ពេលខ្លះ ការរួមភេទមានរយៈពេលយូរ ហើយស្ត្រីចង់ឲ្យឆាប់ដល់ត្រើយក៏អាចបញ្ចេញសម្រែកដែរ ព្រោះវាអាចដាស់អារម្មណ៍បុរសឲ្យឆាប់បញ្ចេញទឹកកាម។
៦. កុំឲ្យស្ងាត់ពេក៖ ការស្ងាត់ស្ងៀមពេកនឹងធ្វើឲ្យដៃគូអស់អារម្មណ៍។ ដូច្នេះ ការបញ្ចេញសម្រែកអាចជួយដុតបរិយាកាសកាន់តែក្ដៅរោលរាលឡើង៕