គាប់ជួនពេកហើយ! សុទ្ធតែជាតារា Disney ហើយជីវិតធ្លាប់ក្រឡាប់ចាក់ដូចគ្នាទៀត

  • 2020-12-21 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ជា​តារា​ត្រូវ​រង​នូវ​ព្យុះភ្លៀង​ព័ត៌មាន​ជា​ច្រើនពីគ្រប់មជ្ឈដ្ឋាន ស្របពេល​មាន​ការ​គាំទ្រ​ច្រើន​ ប៉ុន្តែ​ក្នុង​នោះ​ពួកគេ​ក៏​ត្រូវ​ប្រឈម​នឹង​ភាពឈឺចាប់​ដោយសារ​ពាក្យ​សម្ដី និង​រឿង​ជា​ច្រើន​ដែល​នាំឲ្យពួកគេ​ត្រូវ​ពិបាក​ចិត្តដែរ។

Britney Spears, Selena Gomez, Miley Cyrus និង​ Demi Lovato ដែល​គ្រប់គ្នា​ស្គាល់​ច្បាស់​ថា​ជា​តារា​ចម្រៀង​ល្បី​លំដាប់អន្តរជាតិ និង​ជា​អតីត​តារា​សម្ដែង​របស់​ ​Disney ក៏ជួប​ប្រទះ​នឹង​បញ្ហា​ឈឺក្បាល​ច្រើន​ដែរ។ រហូត​ដល់​រដូវកាល​មួយ​ពួកគេ​ត្រូវជួប​រឿង​ស្មាន​មិនដល់ បណ្ដាល​ឲ្យជីវិត​រង​ភាព​ខ្មៅងងឹត ស្ទើរ​រកពន្លឺគ្មាន។

Britney Spears

ជា​ឧទាហរណ៍ផ្ទាល់ ពី​តារា​ល្បី​ឈ្មោះ អ្នកណា​ក៏ស្ញប់ស្ញែង​ ប៉ុន្តែ Britney ត្រូវ​ប្រែ​ជា​មនុស្ស​ដែល​ស្ទើរ​បាត់ម្ចាស់ការ ទម្រាំ​អាច​ព្យាបាល​វិលមក​សភាព​ដើម​វិញ។

Selena Gomez
Demi Lovato

ស្របពេល Selena និង​ Demi ធ្លាប់​តែ​មាន​ស្នាមញញឹម​ពព្រាយ​ដាក់អ្នក​គាំទ្រ តែ​ត្រូវ​ឃ្លាត​ឆ្ងាយពីសិល្បៈ ដោយសារ​មាន​មាន​ជំងឺ​បាក់ទឹក​ចិត្តធ្ងន់ធ្ងរ។ ចុង​ក្រោយ​ Miley ដែល​គ្រប់គ្នា​តែង​សរសេរ​ថា​ជា​តារា​ស្រី​ទឹក​មុខ​ស្រស់ស្រាយ​គួរ​ឲ្យ​ស្រឡាញ់ បែរ​ជា​មក​ធ្វើ​ខ្លួន​ខុសគ្នា​ ១៨០ដឺក្រ​ខុសកាល​ពី​មុន៕

Miley Cyrus

វីដេអូ​ខាងក្រោម​នឹង​បញ្ជាក់​បន្ថែម៖

អត្ថបទ៖ យី សុធារី