ភ្ញាក់ផ្អើល! បែក​គ្នា ២០​ឆ្នាំ ពេល​នេះ​ក្រុម MKS ស្រាប់​តែ​វិល​មក​ជុំ​គ្នា​វិញហើយ!

  • 2020-12-21 07:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ប្រុស​៤​ដួង របស់​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ឬ​ក្រុម MKS ដែល​ល្បី​រន្ទឺ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​កាល​ពី​អំឡុង​ឆ្នាំ​២០០០ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​មួយ​ដល់​ប្រិយមិត្ត បន្ទាប់​ពី​ពួកគេបាន​ណាត់​ជួប​គ្នា​ដើម្បី​ពិភាក្សា​រឿង​ផលិត​បទ​ចម្រៀង​ឡើង​វិញ ហើយ​បាន​ថត​រូប​ជុំ​គ្នា​នៅ​ក្នុង​ស្ទូឌីយោ​មួយ​កាល​ពី​សប្ដាហ៍​​មុននេះ។

លោក ហេង ពិទូ បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា ក្រុម​MKS ដែល​មាន​រូប​លោក លោក វណ្ណា ពិសិដ្ឋ លោក ហេង សុភី និង​លោក មិញ បញ្ញាសុទ្ធ នឹង​ចូល​ខ្លួន​មក​ប្រើ​អារម្មណ៍​អ្នក​គាំទ្រ​ឡើង​វិញ តាម​រយៈ​​ Cover បទ​ចាស់ៗ​របស់ក្រុម​លោក​ឡើង​វិញ។ បទ​ដំបូង​ដែល​លោក​យកមកច្រៀង​ឡើង​វិញ​នោះ គឺ​ជា​បទ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​កាល​ពី​២០​ឆ្នាំ​មុន គឺ​បទ"ពេល​ដែល​ត្រូវ​បែក" ហើយ​បច្ចុប្បន្ន​កំពុង​តែថតបានខ្លះហើយ។

លោក ហេង ពិទូ បន្ថែមថា សមាជិក​​​ នៃក្រុមMKS របស់​លោក​ភាគ​ច្រើន​ជាប់រវល់នឹងការងារ​រដ្ឋ ដូច្នេះ​ក្រុម​លោក​មិន​សូវ​មាន​ពេល​វេលា​ច្រើន​សម្រាប់​ជួប​គ្នា ឬ​ផលិត​បទ​ចម្រៀង​នោះ​ទេ។ ទោះជាយ៉ាងណា​ក្រុម​លោក កំពុង​ផលិត​បទ"ពេល​ដែល​ត្រូវ​បែក" និង​បទ​ល្បីៗ​​មួយ​ចំនួនហើយ ដែល​គ្រោងចេញ​នៅ​ដើម​ឆ្នាំ​២០២១។

តារា​ចម្រៀង​រូប​នេះ បញ្ជាក់​ថា ក្រុម​លោក​បាន​សម្រេច​ចិត្ដ​ភ្លាមៗ​ក្នុងការជ្រើសរើស​បទ​ចម្រៀង​ល្បី​ចាស់ៗ​របស់​ខ្លួន​មក​ច្រៀង​ឡើង​វិញ​នៅ​ពេល​នេះ គឺ​ដោយសារ​តែ​មាន​ការ​សំណូមពរ​ច្រើន​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់។ បទទាំងនេះ នឹងត្រូវច្រៀងឡើង​វិញ ដោយ​រក្សា​ខ្លឹមសារ​បទ​ចម្រៀង​ដដែល ប៉ុន្តែ​ត្រូវ​កែប្រែ​សាច់​ភ្លេច​ខ្លះ​៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី