CriminalX ​នៅ​តែ​ឈរ​កំពូល​តារាង​សប្ដាហ៍​ទី​២ ​នៃ​ការ​ប្រកួត​សន្សំពិន្ទុ​ N.E.T 2020 Team Challenge

  • 2020-12-21 08:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមCriminalX ​នៅ​តែ​ខ្លាំង​និង​រក្សា​ខ្លួន​បាន​ឈរ​លេខ​១ ​កំពូល​តារាង ​នៃ​ការ​ប្រកួត​សប្ដាហ៍​ទី​២ ​នៃ​វគ្គ​ជម្រុះ Team Challenge ​សន្សំពិន្ទុ​ស្វែង​រក​ Clan ​ខ្លាំង 8 ​ទៅ​ប្រកួត N.E.T 2020 ​។

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក AK2 វគ្គជម្រុះ Team Challenge​ សន្សំពិន្ទុ​ស្វែង​រក​ Clan ​ខ្លាំង 8 ​ទៅ​ប្រកួត N.E.T 2020 ​បាន​បញ្ចប់​សប្ដាហ៍​ទី២​ហើយ។ ​ដោយ​ក្នុង​នោះ ​តំណែង​កំពូល​តារាង​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពោល​គឺ​ក្រុមCriminalX ​នៅ​តែ​ខ្លាំង ​និង​ស្វែង​រក​ពិន្ទុ​បាន​ច្រើន​ជាង​គេ។

ខណៈ​ដែល​ចំណាត់​ថ្នាក់​ដទៃ​ទៀត​មាន​ការ​ប្រែប្រួល​ច្រើន​ដូចជា King Over ​សប្ដាហ៍​ទី​១​នៅ​លេខ​២ ​នោះ បាន​ធ្លាក់​ដល់​លេខ​៩​ក្នុង​តារាង​ទៅ​ហើយ។ ​យ៉ាងណាមិញ ​ការ​ប្រកួត​នៅ​សល់​២​សប្ដាហ៍​ទៀត​ឯ​ណោះ​ក្នុង​ការ​ស្វែង​រក​ជើង​ខ្លាំង​ដែល​អាច​នឹង​ដឹង​នៅ​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០២១។

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះថ្នាក់ជាតិ ​N.E.T 2020 នេះ​នឹង​កំណត់យកកំពូលពិន្ទុ ​Clan ​ទាំង ​១០​ ប្រចាំ​សប្តាហ៍ (អំឡុង​ពេល​ ៤សប្ដាហ៍ )។ Clan ទាំង ១០ នឹង​យក​តែ​៨​ក្រុម ប៉ុណ្ណោះ​ក្នុង​សប្ដាហ៍​ចុង​ក្រោយ​ ដើម្បីយក​ទៅប្រកួត​ជម្រុះ​ Offline LAN Tournament ហើយ​យកជើង​ខ្លាំង​ចំនួន ​២ក្រុម ដែល​តំណាង​អោយ​ព្រះ​រាជា​ណាចក្រកម្ពុជា ​ទៅ​ចូលរួម​ការ​ប្រកួត​ MATIC 2021 ជាមួយ​បណ្ដា​ប្រទេស​ចំនួន ​៣​ទៀត មាន​ដូចជា​ ថៃ ម៉ាឡេស៊ី ​និង​ចិន។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត ​ROAD TO MATIC 2021 នេះគឺ​មាន​រង្វាន់​សរុប​ចំនួន ២៧ ០០០​ដុល្លារ​។ សម្រាប់​ការប្រកួត​នេះ​ផងដែរ ដោយ​គិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយ​តម្រូវ​អោយ​មានការ​ប្រកួត​ធ្វើឡើង​ជាលក្ខណៈ​ Online ដើម្បី​បញ្ចៀស​ពី​ការរីករាលដាល​នៃការឆ្លងជម្ងឺ​ កូវីត ១៩ ( COVID-19 )៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម