បី​នាក់ ប៉ា ម៉ាក់ និង​កូន ក្នុង​គ្រួសារ​តារា​ល្បីៗ​ទាំង​នេះ បង្ហាញ​ក្ដី​សុខ​ធំ​បំផុត​មុន​ថ្ងៃ​បុណ្យណូអែល

  • 2020-12-22 03:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ថ្ងៃ​​បុណ្យChristmas និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២០ នេះ មាន​សិល្បករ-សិល្ប​ការិនី​ខ្មែរ ជា​ច្រើន​បង្អួត​ពី​ការ​តុបតែង​ផ្ទះ និង​ដើម​គ្រីស្មើស(Christmas tree) នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​ថែម​ទាំង​ថត​រូប​ជួបជុំ​គ្រួសារ​ទៀត​ផង។

នៅ​ថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ គេ​ឃើញ​មាន​គ្រួសារ​តារា​ចម្រៀង និង​សម្ដែង​ចំនួន​៥ បាន​បង្ហាញ​រូប​ថត ជាមួយ​នឹង​ពាក្យពេចន៍​ទៅ​កាន់​ហ្វេនៗ​យ៉ាង​មាន​សុភមង្គល​បំផុត ដើម្បី​ត្រៀម​ទទួល​យក​អ្វី​ដែល​ថ្មីៗ ឬ​ឱកាស​សប្បាយ​រីក​រាយ​បន្ថែម​នៅ​ក្នុ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល និង​ថ្ងៃបុណ្យ​ណូអែល។

១/តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រស្មីហង្ស មាស ឱក សុគន្ធកញ្ញា បាន​ស្លៀកពាក់​ឈុត​ក្រហម ជាមួយ​ស្វាមី​លោក អ៊ឹង សុខលី ហើយ​ថត​រូប​ជាមួយ​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ ឆាលី(Chalie) រំលេច​ដោយ​រូប​ភាព​សើចក្អាកក្អាយ។ ទន្ទឹម​គ្នា​នេះ​ក៏​មាន​ហ្វេនៗ​ជា​ច្រើន​បាន​បន្ទរ​ដោយ​ខ្លះ​សរសេរ​ថា គ្រួសារ​សុភមង្គល និង​ខ្លះ​ថា កូន​ឆាលី បាន​ថត​ជិះ​លើ​ករ​ប៉ាៗ សប្បាយ​ចិត្ដ​ណាស់។

២/តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​រស្មីហង្ស មាស នី រតនា បាន​ស្លៀកពាក់​ឈុត​ក្រហម​ទាំង​បី​នាក់ ប៉ា ម៉ាក់ និង​កូន​តែ​ម្ដង ហើយ​លោក​ពោល​ថា៖"សុភមង្គល​ក្នុង​គ្រួសារ​គឺ​យើង​ជា​អ្នក​បង្កើត។ ស្នាម​ញញឹម​របស់​អូន និង​កូន​ជា​ក្ដី​សុខ​របស់​បង"។

៣/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្ស មាស ម្នាក់​ទៀត គឺ​អ្នកនាង សួស វីហ្សា។ នាង និង​ស្វាមី​លោក Tommy ព្រម​ទាំង​កូន​ស្រី​ឈ្មោះ​ជេននី បាន​ស្លៀក​ឈុត​ក្រហម​ទាំង​បី​នាក់​ដែរ ហើយ​បាន​ថត​រូប​ជុំ​គ្នា​ដោយ​មាន​ផ្ទៃ​ខាង​ក្រោយ​ពណ៌​ក្រហម។ ជាមួយ​នឹង​រូប​ថត​ទាំង​នេះ សួស វីហ្សា បាន​ពោល​ពាក្យ​ថា៖"កក់ក្ដៅ មាន​ន័យ មាន​ក្ដី​សុខ"។

៤/តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្ស មាស ម្នាក់​ទៀត គឺ​អ្នកនាង ពេជ្រ សូលីកា។ សូលីកា និង​ស្វាមី​គឺ​លោក គឹម ហាន ព្រម​ទាំង​កូន​ប្រុស​ឈ្មោះ ហង្ស អ៊ាវរីវ៉េនស្ដេ បាន​ស្លៀក​ឈុត​ក្រហម​ឆ្អៅ​ទាំង​បី​នាក់ រួច​ថត​ជុំ​គ្នា​ដោយ​ទឹកមុខ​ញញឹម និង​មាន​សុភមង្គល​បំផុត។ ពេជ្រ សូលីកា បាន​សរសេរ​ភ្ជាប់​ជាមួយ​រូប​ថត​ទាំង​នេះ​ថា៖"បេះដូង​របស់​ខ្ញុំ"។

៥/តារា​សម្ដែង និង​ជា​អ្នក​ជំនួញ គង់ ច័ន្ទ​ស្រីមុំ។ ស្រីមុំ បាន​បង្អួត​រាង​ជាមួយ​នឹង​ដើម​គ្រីស្មើស​ពីរ​បី​ថ្ងៃ​ហើយ​ជាមួយ​កូន​ស្រី​ឈ្មោះ គឹម សីហ៍ មរកត ដោយ​ពុំ​មាន​វត្ដមាន​ស្វាមី។ ប៉ុន្ដែ​ទន្ទឹម​គ្នា​នេះ​នាង​ក៏​បាន​បង្ហាញ​រូប​ថត​កាល​ពី​ឆ្នាំ​ទៅ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​ជាមួយ​កូន និង​ស្វាមី​ដែល​ស្លៀកឈុត​ក្រហម​ឈរ​ថត​នៅ​ខាង​មុខ​ឡាន​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ