Dele Alli ​ខឹង​ទាត់​ដប​ទឹក​ផង​អី​ផង ​ពេល Jose ​ដូរ​ចេញ​យប់មិញ​

  • 2020-12-24 01:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Stoke City ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការប្រកួត​ពាន​រង្វាន់ Carabao Cup ​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត Cup ​នេះ​ដែរ លោក Jose Mourinho ​បាន​ដាក់​ឱ្យ Alli ​មាន​ឱកាស​ជាប់​ជម្រើស​ដំបូង​ជា​លើក​ដំបូង​ផង​ដែរ។ តែ​រូបគេ​ក៏​ត្រូវ​ប្ដូរ​ចេញ​វិញ ​នៅ​ពេល​នាទី​៦៦ ​បន្ទាប់​ពី​ធ្វើ​ឱ្យ​មាន​កំហុស​បន្តិច។ ​ការ​សម្រេច​ប្ដូរ​រូបគេ​ចេញ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​សាមី​ខ្លួន​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​រូបគេ​បាន​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​ឡើយ ​ដោយ​បាន​ដូរ​ចេញ​មក​ដើរ​ទាត់​ទឹក​ផង​ដែរ។

​លោក Jose ​បាន​និយាយ​ចំពោះ​រឿង​នេះ​ដែរ​ថា​៖ “ប្រហែល​ជា​គាត់​មិន​សប្បាយ​ចិត្ត​ជាមួយ​ទម្រង់​លេង​របស់​គាត់​នៅ​ថ្ងៃ​នេះ។ ​ខ្ញុំ​យល់​ពី​គាត់ ​ហើយ​ខ្ញុំ​ក៏​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​គាត់​លេង​មិន​បាន​ល្អ​ផង​ដែរ។ ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​អាច​ប្រមូល​អារម្មណ៍​និង​ធ្វើ​បាន​ល្អ​នៅ​ពេល​ខាង​មុខ”៕

អត្ថបទ៖ វិធាវី