ក្រុមកុមារ និងស្រ្តីងាយរងគ្រោះ បានផ្លាស់ប្ដូរវាសនាថ្មី ក្រោយពីសមាគមមួយជួយគាំទ្រ

  • 2020-12-24 09:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារក្រីក្រ កុមារងាយរងគ្រោះ និងស្រ្តី ងាយរងគ្រោះ សុទ្ធតែ​ទទួល​ស្គាល់ថា ពួកគេបានផ្លាស់ប្ដូរ​ជីវិត​ឈានទៅភាពប្រសើរ​ឡើង ក្រោយពីមានការគាំទ្រ​ពី​សមាគម​ជីវិត​ និងក្ដីសង្ឃឹម ដែលមានមូលដ្ឋាន​នៅ​ក្រុង​សៀមរាប​ ខេត្តសៀមរាប។​

ព្រះតេជគុណ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និងក្ដីសង្ឃឹម មានសង្ឃដីកាថា សមាគមនេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​ជោគវាសនា​កុមារក្រីក្រ កុមារងាររងគ្រោះ ស្រ្តី និង​យុវតី ងាយរងគ្រោះ។

ព្រះតេជគុណ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និងក្ដីសង្ឃឹម

តើ​សមាគម​ជួយ​ពួកគេ​តាមវិធីណាខ្លះ? សមាគម​មាន​គោលដៅ និង​ចក្ខុវិស័យ​ច្បាស់លាស់ ដោយ​ពួកគេ​ទទួល​ផលប្រយោជន៍​ពីសមាគម​តាមរយៈ ៣យ៉ាង​គឺ៖

  • ១.​សមាគម​ផ្ដល់​ការគាំទ្រ​ផ្នែក​សង្គម​កិច្ច

  • ២. ផ្ដល់ការអប់រំ តាមរយៈ​ឲ្យ​អាហារូបករណ៍​ចាប់ពី​បឋមសិក្សា រហូត​ដល់ ឧត្តម​សិក្សា​

  • ៣. ផ្ដល់ការបណ្ដុះបណ្ដាល​វិជ្ជាជីវីវៈ ជាដើម។

គេ​នៅ​ចាំ​បាន​ថា សលាបណ្ដុះបណ្ដាល​វិជ្ជជីវៈ​កាត់​ដេរ​របស់​សមាគម​ជីវិត និង​ក្ដីសង្ឃឹម​ ធ្លាប់បាន​ធ្វើ​ទង្វើល្អ ជាទីចាប់អារម្មណ៍ពីមហាជន តាមរយៈ​ដេរ​ម៉ាស់ក្រណាត់ ប្រគេនព្រះសង្ឃ និង​ប្រជាពលរដ្ឋទូទៅ ជាផ្នែក​មួយ​ចូល​រួម​ប្រយុទ្ធប្រឆាំង​ និងការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កាល​ពី​ត្រីមាស​ ឆ្នាំ២០២០ កន្លងទៅ៕​

សូម​ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី