Mourinho ចេញ​មុខ​រិះគន់​ Dele Alli ចំៗ​ ខណៈ Spurs ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ League Cup

  • 2020-12-24 12:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Jose Mourinho បាន​និយាយ​ក្រោយ​ប្រកួត​ Spurs ប៉ះ​នឹង Stoke City ក្នុង​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ពាន​ខារ៉ាបាវ​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​ខ្សែ​បម្រើ​អង់គ្លេស Dele Alli នោះ​ទេ។

លោក​បាន​លើកឡើង​ថា៖ " សម្រាប់​ខ្ញុំ​ កីឡាករ​ដែល​លេង​នៅ​ក្នុង​តួនាទី​ហ្នឹង (ខ្សែ​បម្រើ) ត្រូវ​ត​ភ្ជាប់​គ្នា​ជាមួយ​ក្រុម និង​បង្កើត​ឱកាស មិនមែន​បង្កើត​បញ្ហា​ឲ្យ​ក្រុម​នោះ​ទេ " ។

លោក​បាន​បន្ត​ថា៖ " ក្នុង​កាលៈទេសៈ​បែប​នេះ ប្រសិន​បើ​មាន​ការ​វាយ​បក​វិញ នោះ​គេ​នឹង​រក​គ្រាប់​បាល់​បាន។ ដូច្នេះ​ខ្ញុំ​ពិត​ជា​មិន​សប្បាយ​ចិត្ត​នឹង​គេ​ទេ " ។

Alli ហាក់​បី​ដូច​ជា​បាត់បង់​ទំនុក​ចិត្ត​ពី Mourinho ខណៈ​នៅ​រដូវ​កាល​ ២០/២១​នេះ គេ​លេង​បាន​តែ​ជាង ៧០នាទី​ប៉ុណ្ណោះ​នៅ Premier League ខណៈ​ប្រកួត​ក្របខ័ណ្ឌ​ផ្សេង​ៗ​ទៀត​ក៏​គេ​កម្រ​បង្ហាញ​ខ្លួន​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី