Jose ​ថា​កីឡាករ Spurs ​លេង​ដូច​គ្មាន​មហិច្ឆតា​ចង់​ឈ្នះ​ពាន​រង្វាន់​សោះ​

  • 2020-12-28 01:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Wolves ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ថ្ងៃ Boxing Day ​នៅ​យប់មិញ​នេះ។

​ក្រុម​របស់​លោក Jose Mourinho ​បើក​​ការ​នាំ​មុខ​មុន​លើ​ក្រុម Wolves ​ប៉ុន្តែ​បែរ​ជា​ភ្លាត់​ចុង​ម៉ោង​ទៅ​វិញ ​ធ្វើ​ឱ្យ​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ។ ​លទ្ធផល​ស្មើ​គ្នា​នេះ ​មិន​បាន​ធ្វើ​ឱ្យ​លោក Jose ​ពេញ​ចិត្ត​នោះ​ទេ ព្រោះ​លោក​យល់​ថា​ប្រកួត​នេះ​គួរ​តែ​ឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ទើប​ត្រឹមត្រូវ។

​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​បាន​គ្រប់គ្រង​ការ​ប្រកួត​មួយ​នេះ ​យើង​មាន​៨៩​នាទី​ដើម្បី​រក​គ្រាប់​បាល់​បន្ដ​ទៀត ប៉ុន្តែ​យើង​មិន​អាច​សម្រេច​បាន។ វា​មិន​មែន​គ្រាន់​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ ​ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ថា​យើង​មិន​មាន​មហិច្ឆតា​ផង​ដែរ។ ​នេះ​ជា​បញ្ហា​សម្រាប់​ខ្ញុំ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ