រំលឹកកាល បិតាលោតវ៉ៃសេវាជប៉ុន Nishida វ៉ៃកាណាដា ៥ស៊ី៤គ្រាប់នៅ World Cup (វីដេអូ)

  • 2020-12-28 08:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yuji Nishida គឺជាកីឡាករបាល់ទះជប៉ុនវ័យក្មេង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់គេ។

Yuji Nishida

ជាក់ស្តែង បើយើងក្រឡេកទៅមើលការប្រកួតបាល់ទះជម្រើសជាតិ ប៉ះជាមួយនឹងក្រុមជម្រើសជាតិកាណាដា ក្នុងព្រឹត្តិការណ៍ “2019 FIVB World Cup” កាលពីឆ្នាំមុន ដោយកីឡាករវ័យ ២០ឆ្នាំរូបនេះ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់លោតវ៉ៃសេវា ចំនួន ៥គ្រាប់ ហើយក្នុងនោះបាន ស៊ីដល់ទៅ ៤គ្រាប់ទៅហើយ។

គួរឲ្យដឹងដែរថា កីឡាករកម្ពស់ ១,៨៦ម៉ែត្រខាងលើ ធ្លាប់បានឈ្នះមេដាយមាស ក្នុងការប្រកួត “2017 Asian Boys' U19 Volleyball Championship” ក្នុងប្រទេសមីយ៉ាន់ម៉ា និង មេដាយសំរិទ្ធឲ្យជម្រើសជាតិជប៉ុន នៅក្នុងការប្រកួត “2019 Asian Men's Volleyball Championship” ក្នុងប្រទេសអ៊ីរ៉ង់៕

ចង់ដឹងថា Yuji Nishida លោតវ៉ៃសេវាខ្លាំងប៉ុណ្ណ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម