Reboot-SStar ​ឡើង​លេខ​១ ​សប្ដាហ៍​ទី​៣ ​នៃ​ការ​ប្រកួត​សន្សំពិន្ទុ​ N.E.T 2020 Team Challenge

  • 2020-12-31 08:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមReboot-SStar ​បាន​ហក់​ឡើង​ឈរ​លេខ​១ ​កំពូល​តារាង ​នៃ​ការ​ប្រកួត​សប្ដាហ៍​ទី​៣ ​វគ្គ​ជម្រុះ Team Challenge ​សន្សំ​ពិន្ទុ​ស្វែង​រក​ Clan ​ខ្លាំង 8 ​ទៅ​ប្រកួត N.E.T 2020 ​។

ក្រុមCriminalX ​បាន​ឈរ​នៅ​កំពូល​តារាង​២​សប្ដាហ៍​ជាប់​គ្នា ​ប៉ុន្តែ​ឈាន​ដល់​សប្ដាហ៍​ទី​៣​នេះ ស្រាប់​តែ​ក្រុមReboot-SStar ​បែរ​ជា​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​មក​ឈរ​នៅ​លេខ​១​កំពូល​តារាង​វិញ​ហើយ។ ​ស្រប​ពេល​ការ​ប្រកួត​វិញ​នៅ​សល់​ត​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​បិទ​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ Team Challenge ​ហើយ។ ​ដោយ​ចប់​៤​សប្ដាហ៏​ទៅ ​គឺ​នឹង​យក​៨​ក្រុម ​ដើម្បី​ទៅ​ប្រកួត ​Offline LAN Tournament ។

ឈាន​ដល់​វគ្គ​នោះ ​នឹង​ស្វែង​រក​​២ក្រុម​បន្ដ​ទៀត​ ដែល​តំណាង​អោយ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ទៅ​ចូលរួម​ការ​ប្រកួត​ MATIC 2021 ជាមួយ​បណ្ដា​ប្រទេស​ចំនួន ​៣​ទៀត មាន​ដូចជា​ ថៃ ម៉ាឡេស៊ី ​និង​ចិន។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត ​ROAD TO MATIC 2021 នេះគឺ​មាន​រង្វាន់​សរុប​ចំនួន ២៧ ០០០​ដុល្លារ​។ សម្រាប់​ការប្រកួត​នេះ​ផងដែរ ដោយ​គិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយ​តម្រូវ​អោយ​មានការ​ប្រកួត​ធ្វើឡើង​ជាលក្ខណៈ​ Online ដើម្បី​បញ្ចៀស​ពី​ការរីករាលដាល​នៃការឆ្លងជម្ងឺ​ កូវីត ១៩ ( COVID-19 )៕

អត្ថបទ៖ ប្រុស យុទ្ធ